ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កីឡាករបាល់បោះ Stephen Curry ត្រៀមបន្តកិច្ចសន្យាថ្មីតម្លៃជាង ២០០លានដុល្លារអាមេរិក

អាមេរិក៖ កីឡាករ Stephen Curry​ បានឈានដល់កិច្ចព្រមព្រៀងថ្មីមួយទៀតជាមួយក្លិបបាល់បោះអាមេរិក Golden State Warrior ក្នុងការបន្តអាជីពជាមួយក្លិបនៅលីគបាល់បោះ NBA មួយនេះរហូតដល់ឆ្នាំ២០២៦ ដែលកិច្ចសន្យានោះមានតម្លៃសរុប ២១៥លានដុល្លារអាមេរិក។ 

លោក Jeff Austin ដែលជាភ្នាក់ងាររបស់ Curry បានបញ្ជាក់ថា ក្រោយពីកិច្ចសន្យាចាស់បានឈានដល់រដូវកាលចុងក្រោយ និងអស់សុពលភាពក្នុងឆ្នាំ២០២២ខាងមុខនេះ កីឡាករបាល់បោះឆ្នើមវ័យ៣៣ឆ្នាំខាងលើ នឹងទទួលបាន ៤៨លានដុល្លារអាមេរិកសម្រាប់រដូវកាល ២០២២/២០២៣ , ៥១,៩លានដុល្លារអាមេរិកសម្រាប់រដូវកាល ២០២៣/២០២៤, ៥៥,៧លានដុល្លារអាមេរិកសម្រាប់រដូវកាល ២០២៤/២០២៥ និងរដូវកាលចុងក្រោយ ២០២៥/២០២៦ ទទួលបាន ៥៩,៦លានដុល្លារអាមេរិក។

គួរបញ្ជាក់ថា កីឡាករ Stephen Curry ធ្លាប់ទទួលបានប្រាក់ ២០១លានដុល្លារអាមេរិក ពីកិច្ចសន្យារយៈពេល ៥ឆ្នាំជាមួយ Golden State Warrior ម្តងរួចហើយកាលពីឆ្នាំ២០១៧ កន្លងទៅ​ ដែលធ្វើឱ្យគេក្លាយជាកីឡាករដែលទទួលបានកិច្ចសន្យាក្នុងតម្លៃថ្លៃបំផុតក្នុងប្រវត្តិសាស្រ្ត ប៉ុន្តែក្រោយមកមានកីឡាករមួយរូបទៀតបានវ៉ាឡើងលើលំដាប់កំពូល ពោលគឺ James Harden ដែលទទួលបាន ២២៨លានដុល្លារអាមេរិកពីកិច្ចសន្យាជាមួយក្លិបបាល់បោះ Houston Rockets៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក