ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

នាយករដ្ឋមន្ត្រីកម្ពុជាចង់ស្វែងរកកិច្ចសហការពីអន្តរជាតិករណីយន្តហោះគ្មានមនុស្សបើកបំពានដែនអាកាសកម្ពុជា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងពីការស្វែងរកការសហការពីប្រធានអាស៊ានក៏ដូចជាអង្គការសហប្រជាជាតិ ដើម្បីធ្វើការស៊ើបអង្កេតទៅលើយន្តហោះគ្មានមនុស្សបើក ដែលបានរំលោភបំពានដែនអាកាសកម្ពុជា។

ថ្លែងនៅក្នុងជំនួបជាមួយនឹងកម្មករជិត ២ម៉ឺននាក់នៅក្នុង ស្រុកអង្គស្នួល ខេត្តកណ្ដាល ព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោបានថ្លែងដោយព្រួយបារម្ភថាយន្តហោះគ្មានមនុស្សបើកដោយមិនមានអត្តសញ្ញាណដឹងចេញពីតំបន់ណាអាចជាការគំរាមកំហែងទៅដល់សន្តិសុខនៅក្នុងតំបន់។

សម្ដេចថា៖ «មិនអាចអនុញ្ញាតឲ្យអ្នកណាមកប្រមាថ ប្រើប្រាស់ដ្រូន។ ជួនកាលជាក្រុមភារវកម្មធ្វើសកម្មភាពដែលអាស៊ានត្រូវរួមគ្នាធ្វើការប្រឆាំងទៅនឹងក្រុមនេះ»។

កាលពីសប្ដាហ៍មុន យន្តហោះគ្មានមនុស្សបើកបានហោះចូលទៅក្នុងដែនអាកាសរបស់កម្ពុជានៅក្នុងតំបន់ព្រំដែនកម្ពុជា-វៀតណាម ក្នុងខេត្តរតនគិរី មណ្ឌលគិរី ដែលសម្ដេចតេជោបានបញ្ជាឲ្យបញ្ចេញទ័ពនិងអាវុធដើម្បីបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកនេះផងដែរ។

រហូតមកដល់ថ្ងៃនេះមិនទាន់មានយន្តហោះគ្មានមនុស្សបើកណាមួយត្រូវបានបាញ់ទម្លាក់នៅឡើយទេ ខណៈកាលពីយប់មិញ សម្ដេចតេជោបានឆ្លើយតបទៅនឹងព័ត៌មានក្លែងក្លាយមួយចំនួនដែលបានលើកឡើងថាមានយន្តហោះគ្មានមនុស្សបើកទៅការចូលក្នុងដែនកម្ពុជា។

សម្ដេចបានបញ្ជាក់ថា កាលពីយប់មិញមិនមានសញ្ញាណាមួយនៃការបំពានដែនអធិបតេយ្យលើអាកាសកម្ពុជាពីសំណាក់យន្តហោះគ្មានមនុស្សបើកនោះទេ។

សម្ដេចថា៖ «ហាមដាច់ខាតការយកបញ្ហាសន្តិសុខជាតិយកមកបង្ហោះលើ facebook បើគ្មានការអនុញ្ញាតពីយោធា»។

រហូតមកដល់ពេលនេះមិនទាន់មានក្រុមណាមួយចេញមុខទទួលខុសត្រូវលើយន្តហោះគ្មានមនុស្សបើកនេះទេ ខណៈប្រទេសវៀតណាមបានបដិសេធ។

សម្ដេចតេជោបានដាក់ការសង្ស័យទៅលើក្រុមផ្ដាច់ខ្លួនវៀតណាមដែលអាចមានទំនាក់ទំនងជាមួយនឹងទណ្ឌិត សម រង្ស៊ី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក