ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

សម្តេចតេជោបញ្ជាឱ្យអគ្គស្នងការទប់ស្កាត់ព័ត៌មានក្លែងក្លាយទាក់ទងរឿងយន្តហោះគ្មានមនុស្សបើក

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាឱ្យទប់ស្កាត់នូវព័ត៌មានក្លែងក្លាយដែលថាមានយន្តហោះគ្មានមនុស្សបើកហោះចូលទឹកដីកម្ពុជាដែលបំភ័យដល់ប្រជាពលរដ្ឋ ខណៈគិតត្រឹមម៉ោង១០យប់ថ្ងៃនេះពុំទាន់មានយន្តហោះគ្មានមនុស្សបើកហោះចូលទឹកដីកម្ពុជាឡើយ។

សម្តេចតេជោបានអះអាងថា យន្តហោះដែលហោះមកទឹកដីកម្ពុជានោះ គឺគ្រាន់តែជាយន្តហោះពាណិជ្ជកម្មដែលហោះឆ្លងដែនឱកាសកម្ពុជាតែប៉ុណ្ណោះ។

សម្តេចតេជោថ្លែងដូច្នេះថា៖«យន្តហោះគ្មានមនុស្សបើក គឺខុសប្លែកពីយន្តហោះពាណិជ្ជកម្មដែលនឹងត្រូវហោះឆ្លងដែនអាកាសរបស់យើងឆ្ពោះទៅកាន់ទីកន្លែងដទៃទៀត ប្រសិនជាមានការបាញ់យន្តហោះនោះគឺវាគ្រោះថ្នាក់ធំធេងណាស់»។

សម្តេចតេជោបានបញ្ជាឱ្យបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយនេះ ជាមួយគ្នានេះសម្តេចប្រាប់ឱ្យអគ្គស្នងការជាតិត្រួតពិនិត្យលើហ្វេសប៊ុកដែលបានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយបែបនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក