ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សារមន្ទីរព្រះ នរោត្តម សីហនុ-អង្គរ រៀបចំពិព័រណ៍បង្ហាញអំពីវត្ថុសិល្បៈចំនួន ៣ប្រភេទ ដែលទទួលបានពីពលរដ្ឋ រយៈពេល ១ឆ្នាំពេញ

សៀមរាប៖ សារមន្ទីរព្រះ នរោត្តម សីហនុ-អង្គរ នឹងរៀបចំពិព័រណ៍បង្ហាញអំពីវត្ថុសិល្បៈចំនួន ៣ប្រភេទ ដែលទទួលបានពីពលរដ្ឋ រយៈពេល ១ឆ្នាំពេញ ដោយចាប់ផ្តើមពីដើមខែកក្កដា ឆ្នាំ២០២៣ នេះតទៅ។

យោងតាមការឱ្យដឹងពីអាជ្ញាធរអប្សរា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ បានឱ្យដឹងថា សារមន្ទីរព្រះ នរោត្តម សីហនុ-អង្គរ នឹងរៀបចំតាំងពិព័រណ៍បង្ហាញអំពីកុលាលភាជន៍ និងវត្ថុសិល្បៈជាច្រើនប្រភេទដែលប្រជាពលរដ្ឋរស់នៅក្នុងតំបន់អង្គរប្រគល់ជូនសារមន្ទីរ ដើម្បីបង្ហាញជូនសាធារណជនចូលទស្សនា សិក្សាស្វែងយល់រយៈពេលមួយឆ្នាំពេញ ចាប់ផ្តើមពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១ ខែមិថុនា ឆ្នាំ២០២៤។

នាយកស្តីទីនៃសារមន្ទីរព្រះ នរោត្តម សីហនុ-អង្គរ លោក ភួយ សាវឿត បានឱ្យដឹងថា ក្រោយពេលទទួលបានការបរិច្ចាគពីប្រជាពលរដ្ឋមកថែរក្សា និងអភិរក្ស សារមន្ទីរនឹងបង្ហាញពិព័រណ៍ដែលចាប់ផ្តើមនាដើមខែកក្កដាខាងមុខនេះ នឹងធ្វើការបង្ហាញកុលាលភាជន៍ចំនួន១៦ ដែលជាប្រភេទកុលាលភាជន៍រឹងមានស្រទាប់រលោងពណ៌ត្នោត និងពណ៌បៃតងដោយភាជន៍ទាំងនេះត្រូវគេដុតក្នុងឡកម្តៅចន្លោះពី ១ ០០០ ទៅ ១ ២០០អង្សាសេ។

លោកបានឱ្យដឹងទៀតថា ភាជន៍ទាំង ១៦នេះ មានប្រភពមកពីភូមិចំនួន៨ ក្នុងភូមិសាស្ត្រខេត្តសៀមរាប។ ក្រៅពីកុលាលភាជន៍ និងវត្ថុសិល្បៈមួយចំនួនស្ថិតនៅសម័យបុរេប្រវត្តិសាស្ត្រ ដែលជាវត្ថុសក្ការសម្រាប់បញ្ចុះនៅតាមប្រាសាទ រួមទាំងវត្ថុសិល្បៈដែលទទួលបានពីវត្តអារញ្ញរង្សី ដែលប្រភេទវត្ថុសិល្បៈមានអាយុកាលខុសៗគ្នា និងមានប្រភពផ្សេងៗគ្នា។

អាជ្ញាធរជាតិអប្សរាបញ្ជាក់ថា សាធារណជន សិស្សានុសិស្ស និសិ្សត លោកគ្រូអ្នកគ្រូ និងអ្នកស្រាវជ្រាវអាចអញ្ជើញមកសិក្សាស្វែងយល់ឱ្យកាន់តែច្បាស់អំពីប្រវត្តិនៃវត្ថុសិល្បៈទាំងនោះ ដោយមានមន្ត្រីជំនាញធ្វើបទបង្ហាញជូនអំពីព័ត៌មានថ្មីៗទាក់ទងនិងការស្រាវជ្រាវ ការប្រតិបត្តិសាសនា វិស័យពាណិជ្ជកម្ម និងការចូលរួមចំណែករបស់ប្រជាជនក្នុងការថែរក្សាវត្ថុបុរាណ និងសម្បត្តិបេតកភណ្ឌជាតិប្រកបដោយនិរន្តរភាព ចាប់ផ្តើមពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ នេះតទៅ។

គួរឱ្យដឹងដែរថា សារមន្ទីរព្រះ នរោត្តម សីហនុ-អង្គរ បានបើកដំណើរការជាផ្លូវការតាំងពីឆ្នាំ២០០៨មក ដោយមានថែរក្សា និងអភិរក្សវត្ថុសិល្បៈពីបុរាណជាច្រើន ដែលបានមកពីការធ្វើកំណាយស្រាវជ្រាវនានាយកមករក្សាទុកនៅទីនេះ។ សារមន្ទីរមានទីតាំងស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ដោយបានបើកឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលទស្សនាចាប់ពីថ្ងៃអង្គារដល់ថ្ងៃអាទិត្យ វេលាម៉ោង៨:៣០នាទីព្រឹក ដល់ម៉ោង៤:៣០ល្ងាច៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក