ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គ្រឿងញៀនជាង ៦តោន ត្រូវបានដុតបំផ្លាញក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

ភ្នំពេញ៖ សារធាតុញៀនសរុបចំនួនជាង ៦តោន ដែលជាវត្ថុតាងគ្រឿងញៀន ក្នុងសំណុំរឿងព្រហ្មទណ្ឌ ចំនួន ៤៧រឿង ត្រូវបានដុតបំផ្លាញក្នុងឱកាសប្រារព្ធទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

វត្ថុតាងគ្រឿងញៀន សារធាតុគីមីផ្សំ និងសារធាតុគីមីពាក់ព័ន្ធផ្សេងៗទៀតក្នុងសំណុំរឿងព្រហ្មទណ្ឌ ចំនួន ៤៧រឿង មានទម្ងន់សរុប ២៤២តោន ២៥៧គីឡូ ៦១៨,៦០ក្រាម។ សរុបសារធាតុញៀន សារធាតុគីមីផ្សំ និងសារធាតុគីមីដែលសម្រេចឲ្យកម្ទេចទាំងអស់ ទម្ងន់ ៣៤២តោន ២៥៧គីឡូក្រាម ៦១៨,៦០ក្រាម។ ដោយឡែកសារធាតុញៀនសរុបចំនួន ៦តោន ៦៧២គីឡូ ៥១៣,១៧ក្រាម រួមទាំងសារធាតុញៀន និងសារធាតុគីមីដែលត្រូវកម្ទេចដោយវិធីដុតមានទម្ងន់ ៥តោន ៧១៣គីឡូ ០៩៩,៤៧ក្រាម។ ក្នុងនោះ ល្បាយសារធាតុញៀន និងសារធាតុគីមីផ្សំ សារធាតុគីមីដែលត្រូវកម្ទេចដោយវិធីបន្សាប មានទម្ងន់ ៣៣៦តោន ៥៤៤គីឡូ ៥១៩,១៣ក្រាម។

ក្នុងពិធីដុតបំផ្លាញសារធាតុញៀននេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធីបតីក្នុងឱកាសទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ អ្វីៗដើម្បីប្រជាជនជាចម្បង បញ្ឈប់ការរើសអើង និងមាក់ងាយអ្នកញៀនគ្រឿងញៀន ពង្រឹងការងារអប់រំបង្ការ។

សម្តេចក្រឡាហោមបានឱ្យដឹងថា ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ២០២៣នេះ កម្លាំងមានសមត្ថកិច្ចបានបង្ក្រាបគ្រឿងញៀនបានចំនួន ៣១៤៣ករណី និងឃាត់ខ្លួនជនសង្ស័យបានចំនួន៧ ៤៨០នាក់ ព្រមទាំងរឹបអូសគ្រឿងញៀនបានចំនួន ៨៣៨គីឡូ ៧៧២,៦០ក្រាម។

សម្ដេចក្រឡាហោម ស ខេង គូសបញ្ជាក់ថា ការប្រារព្ធទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ មានគោលបំណង និងទិសដៅលើកកម្ពស់ការយល់ដឹងអំពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន និងការជួញដូរខុសច្បាប់ ឈានទៅបង្ការ ទប់ស្កាត់ការប្រើប្រាស់គ្រឿងញៀន និងកាត់បន្ថយតម្រូវការគ្រឿងញៀនខុសច្បាប់ ពិសេស ធ្វើការពិនិត្យឡើងវិញ ដោយធ្វើការពង្រឹងគោលនយោបាយ និងច្បាប់ ស្តីពីការត្រួតពិនិត្យ គ្រឿងញៀននៅក្នុងប្រទេសនីមួយៗ ដើម្បីធានានូវប្រសិទ្ធភាពក្នុងការទប់ស្កាត់ការប្រើប្រាស់ និងជួញដូរគ្រឿងញៀន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក