ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លីគកំពូលអេស្ប៉ាញគ្រោងលក់ភាគហ៊ុន ១០ភាគរយដើម្បីស្រោចស្រង់បញ្ហាហិរញ្ញវត្ថុ

អេស្ប៉ាញ៖ ក្របខណ្ឌលីគកំពូលអេស្ប៉ាញ La Liga បានឈានដល់កិច្ចព្រមព្រៀងជាផ្លូវការក្នុងការលក់ភាគហ៊ុន ១០ភាគរយ ដែលគិតជាទឹកប្រាក់មានតម្លៃ ៣ពាន់លានដុល្លារអាមេរិក ទៅកាន់ក្រុមហ៊ុន CVC Capital Partners ដែលជាក្រុមហ៊ុនវិនិយោគិនឯកជនធំមួយនៅក្នុងទ្វីបអឺរ៉ុប។ នេះបើតាមការចុះផ្សាយរបស់កាសែតធំមួយរបស់អាមេរិក។

យ៉ាងណាក្តី កិច្ចព្រមព្រៀងលក់ភាគហ៊ុននេះក៏តម្រូវឱ្យមានការយល់ព្រមពីបណ្តាក្លិបដែលជាសមាជិកនៅលីគកំពូលជាមុនសិនដែរ ហើយប្រសិនបើមានការព្រមព្រៀងគ្នាពីបណ្តាភាគីក្លិបទាំងឡាយ កិច្ចព្រមព្រៀងនេះនឹងរួមចំណែកធំមួយក្នុងការដោះស្រាយវិបត្តិហិរញ្ញវត្ថុរបស់បណ្តាក្លិបធំៗដូចជា Barcelona និង Real Madrid ជាដើម ដែលរងផលប៉ះពាល់ខ្លាំងដោយសារការវាយប្រហារពីកូវីដ-១៩ កាលពីឆ្នាំ២០២០កន្លងទៅ។ គេនៅមិនទាន់ទទួលបានការបំភ្លឺណាមួយនៅឡើយទេ ពីសំណាក់ស្ថាប័នលីគកំពូលអេស្ប៉ាញ និង CVC ជុំវិញការលេចឮដំណឹងអំពីកិច្ចព្រមព្រៀងនេះ។

កាលពីឆ្នាំមុន ក្រុមហ៊ុន CVC ក៏មានបំណងលូកដៃចូលមកក្នុងការវិនិយោគវិស័យកីឡាផងដែរ ដោយបានចូលខ្លួនចរចាក្នុងការទិញភាគហ៊ុនក្នុងសិទ្ធិផ្សាយបាល់ទាត់ក្របខណ្ឌលីគកំពូលអ៊ីតាលី Serie A ប៉ុន្តែកិច្ចចរចាបានបរាជ័យទៅវិញ បន្ទាប់ពីបណ្តាក្លិបជាសមាជិកមួយចំនួនបានជំទាស់ទៅនឹងសំណើរនេះ។

ងាកមកកាន់ La Liga វិញ ថ្មីៗនេះក៏បានបន្តភាពជាដៃគូជាមួយក្រុមហ៊ុន Microsoft ផងដែរ ក្នុងគោលបំណងស្វែងរកប្រាក់ចំណូលបន្ថែមអំពីការប្រើប្រាស់សេវាកម្ម Digital របស់អ្នកគាំទ្រ ដែលជាផ្នែកមួយនៃការទ្រទ្រង់ក្លិបដែលកំពុងជួបវិបត្តិពេញមួយរដូវកាលកន្លងទៅ៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក