ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជំរុញសមត្ថកិច្ចពាក់ព័ន្ធពង្រឹងសន្តិសុខតាមបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម

ស្វាយរៀង៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានជំរុញឲ្យសមត្ថកិច្ចពាក់ព័ន្ធត្រូវពង្រឹងសន្តិសុខតាមបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ខណៈសម្តេចតេជោ បានបញ្ជាឲ្យបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ដែលបានហោះចូលទឹកដីកម្ពុជា។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន៥ ក្នុងខេត្តស្វាយរៀង នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។

សម្តេចកិត្តិសង្គហបណ្ឌិតបានលើកឡើងថា អាជ្ញាធរនិងសមត្ថកិច្ចដែលពាក់ព័ន្ធទាំងអស់ត្រូវ ការពារឲ្យបាននូវសន្តិសុខ និងត្រូវអនុវត្តយ៉ាងម៉ឹងម៉ាត់នូវបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កាលពីរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ដែលសម្តេចតេជោ បានបញ្ជាឲ្យបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ដែលបានហោះចូលទឹកដីកម្ពុជា ជាពិសេស នៅភូមិសាស្ត្រខេត្តរតនគិរី មណ្ឌលគិរី និងស្ទឹងត្រែង ជាប់ព្រំប្រទល់វៀតណាម ដើម្បីធានានូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពតាមបន្ទាត់ព្រំដែន។

ជាមួយគ្នានេះ សម្តេច ម៉ែន សំអន បញ្ចាក់ថា បើទោះបីជាខេត្តស្វាយរៀង ពុំទាន់ជាខេត្តគោលដៅរបស់ក្រុមភេរវករ ប៉ុន្តែត្រូវការពារក្នុងនាមជាខេត្តដែលមានព្រំដែនជាប់នឹងប្រទេសវៀតណាម។

ទន្ទឹមនោះ សម្តេចកិត្តិសង្គហបណ្ឌិតថ្លែង ជំរុញឲ្យសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវចូលរួមពង្រឹង និងអនុវត្តឲ្យបាននូវលក្ខណៈសម្បត្តិទាំង ៧ចំណុច របស់គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព និង អំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះទាំងអស់គ្នា ដើម្បីធានានូវសុខសន្តិភាព និងធានានូវការអភិវឌ្ឍន៍៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក