ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការជ្រើសរើសយុវជនមានពិការភាពទៅប្រកួតជាសាកលផ្នែកព័ត៌មានវិទ្យាសហព័ន្ធអារ៉ាប់អេមីរ៉ាត

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការចេញសេចក្តីជូនដំណឹងស្តីពីការប្រឡងជ្រើសរើសយុវជនមានពិការភាពទៅចូលរួមពិធីប្រកួតប្រជែងជាសាកលផ្នែកព័ត៌មានវិទ្យាសម្រាប់យុវជនពិការឆ្នាំ២០២៣ នៅទីក្រុងអាប៊ូដាប៊ី សហព័ន្ធអារ៉ាប់អេមីរ៉ាត។

សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ជូនដំណឹងដល់យុវជនមានពិការភាពទាំងពីរភេទ ទូទាំងព្រះរាជាណាចក្រកម្ពុជាឲ្យដឹងថា ក្នុងឆ្នាំ២០២៣ នេះអង្គការស្ដារលទ្ធភាពពលកម្មជនពិការកូរ៉េ (RI Korea) បានអញ្ជើញយុវជនមានពិការភាពកម្ពុជា ចំនួន ៤រូប ដើម្បីចូលរួមប្រកួតប្រជែងជាសាកលផ្នែកព័ត៌មានវិទ្យាសម្រាប់យុវជនមានពិការភាព នៅទីក្រុងអាប៊ូដាប៊ី សហព័ន្ធអារ៉ាប់អេមីរ៉ាត និងតាមអនឡាញ នៅថ្ងៃទី២៤-២៩ ខែតុលា ឆ្នាំ២០២៣។

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការបញ្ជាក់ថា នឹងរៀបចំកម្មវិធីប្រលងប្រកួតប្រជែងជម្រើសថ្នាក់ជាតិ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ និងប្រកួតអន្តរជាតិពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅថ្ងៃទី២៥-២៦ ខែកក្កដា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៨:០០នាទីព្រឹក តទៅតាមអនឡាញ។ ចំពោះលីងអគ្គលេខាធិការដ្ឋាននឹងផ្តល់ជូនពេលក្រោយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក