សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

ជប៉ុនផ្តល់រថយន្តដឹកសំរាម ១២គ្រឿង និងម៉ូតូកង់បីដឹកសំរាម ១០គ្រឿងដល់មន្ទីរបរិស្ថានរាជធានី-ខេត្ត ចំនួន១៤

ភ្នំពេញ៖ ក្រសួងបរិស្ថាន បានផ្តល់ជូនរថយន្តដឹកសំរាមចំនួន ១២គ្រឿង និងម៉ូតូកង់បីដឹកសំរាម ចំនួន ១០គ្រឿង ជាអំណោយរបស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា ដែលជារបស់គម្រោង KUSANUNE និងកម្រៃអាកាសចរស៊ីវិល ដើម្បីជួយគាំទ្រដល់សេវាគាំពារបរិស្ថាន និងការអនុវត្តគោលនយោបាយគ្រប់គ្រងសំរាម សំណល់រឹង ឆ្នាំ២០២០-២០៣០ និងគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងឆ្ពោះទៅរកការគ្រប់គ្រងសំរាមសំណល់រឹង ទីប្រជុំជនប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។

ពិធីប្រគល់-ទទួលនេះធ្វើឡើងក្រោមការចូលរួមពីរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ និងឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា លោក UENO ATSUSHI ជូនដល់មន្ទីរបរិស្ថានរាជធានី-ខេត្ត ចំនួន១៤ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ នាទីស្តីការក្រសួងបរិស្ថាន។

ក្នុងឱកាសនោះដែរ រថយន្តដឹកសំរាមចំនួន ១២គ្រឿង និងម៉ូតូកង់បីដឹកសំរាម ចំនួន ១០គ្រឿង បានចែកជូនបន្តដល់មន្ទីរបរិស្ថាន និងរដ្ឋបាលក្រុងស្រុក សម្រាប់ផ្តល់សេវាសម្អាត ប្រមូល ដឹកជញ្ជូនសំរាមសំណល់រឹងនៅតាមក្រុង ស្រុកចំនួន២២ នៃខេត្តចំនួន១៤ រួមមាន ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ ខេត្តកំពត ខេត្តក្រចេះ ខេត្តពោធិ៍សាត់ ខេត្តសៀមរាប ខេត្តស្ទឹងត្រែង ខេត្តតាកែវ ខេត្តកំពង់ចាម ខេត្តកណ្តាល ខេត្តមណ្ឌលគីរី និងខេត្តព្រះវិហារ។

គួរឱ្យដឹងថា រថយន្តនិងម៉ូតូកង់បីដឹកសំរាមនេះ នឹងចូលរួមគាំទ្រផ្តល់សេវាប្រមូលសម្អាត ដឹកជញ្ជូនសំរាម សំណល់រឹងនៅក្នុងមូលដ្ឋាន ដែលពង្រីកសេវាប្រមូលដោយខ្លួនឯង ឱ្យស្អាត ឱ្យអស់ទាន់ពេល ធានានិរន្តរភាព និងធ្វើភាពជាម្ចាស់ក្នុងការគ្រប់គ្រងសំរាមសំណល់រឹង ដោយរៀបចំធ្វើការប្រមូល សម្អាត ដឹកជញ្ជូន ទុកដាក់ កែច្នៃ និងទាញយកធនធានពីសំរាម ព្រមទាំងចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលឱ្យកាន់តែមានប្រសិទ្ធភាពផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក