ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

ព្រះពុទ្ធបរិមាដែលមានព្រះភក្ត្រមិនត្រូវតាមក្បួនខ្នាតមួយព្រះអង្គ នឹងត្រូវកែប្រែឡើងវិញ

ពោធិ៍សាត់៖ រយៈពេលប៉ុន្មានថ្ងៃនេះមហាជនបានរិះគន់អំពីរូបភាពព្រះពុទ្ធបដិមាមួយព្រះអង្គដែលមានព្រះភក្ត្រមិនត្រូវតាមទម្រង់ដើមព្រះពុទ្ធអង្គ។ ការរិះគន់យ៉ាងផុសផុលនេះធ្វើឡើងក្រោយពីមានការចែកចាយរូបភាពព្រះភក្ត្រព្រះពុទ្ធបដិមាដែលស្ថិតនៅក្នុងវត្តវាល ខេត្តពោធិ៍សាត់ ក្នុងបណ្តាញសង្គមហ្វេសប៊ុក។

ព្រះពុទ្ធបដិមាមួយព្រះអង្គនោះ ត្រូវបានសាងសង់ឡើងនៅក្នុងឆ្នាំ២០០៩ មកម្ល៉េះ ហើយព្រះពុទ្ធអង្គក៏បានអភិសេករួចហើយផងដែរ។ ប៉ុន្តែទើបតែប៉ុន្មានថ្ងៃចុងក្រោយនេះ មានការចែករំលែក និងផ្ទុះការរិះគន់ចំពោះ ព្រះពុទ្ធបដិមាដែលមើលទៅមិនសមលក្ខណៈជាព្រះពុទ្ធអង្គ។ បន្ថែមពីនេះក៏មានមនុស្សមួយចំនួនយករូបភាពព្រះពុទ្ធបដិមាទៅលេងសើច និងកែសម្រួលទៅជាព្រះពុទ្ធញញឹមចេញធ្មេញ។

ប្រធានមន្ទីរធម្មការ និងសាសនាខេត្តពោធិ៍សាត់ លោក អែម សុធា បានបញ្ជាក់មក EAC news ថា កាលពីឆ្នាំ២០០៩ ចៅអធិការវត្តបានផ្តួចផ្តើមកសាងព្រះពុទ្ធរូបផ្ចាញ់មា ១ព្រះអង្គទៅតាមសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទមុននឹងព្រះអង្គលាចាកសិក្ខាបទ ដោយជាងមានចំណេះដឹងផ្នែកសូនរូបតិចតួចទើបសាងសង់ឡើងដោយខុសពីទម្រង់បែបបទនៃព្រះសម្មាសម្ពុទ្ធ។

បើតាមលោក អែម សុធា ព្រះពុទ្ធរូបផ្ចាញ់មា ១ព្រះអង្គនោះនឹងត្រូវបានកែសម្រួលឱ្យបានសមរម្យឡើងវិញ។ ប្រធានមន្ទីរធម្មការ និងសាសនាខេត្តពោធិ៍សាត់ បានប្រាប់ថា៖ «ខាងមន្ទីរកំពុងតែរង់ចាំការណែនាំពីក្រសួងធម្មការ និងក្រសួងវប្បធម៌ ត្រួតពិនិត្យសព្វគ្រប់ លោកនឹងចេញជាគោលការណ៍ឱ្យសាលាខេត្ត និងជាងពិភាក្សាទៅលើការកែទម្រង់ (ព្រះពុទ្ធរូប) យើងនឹងមិនទុកបង្ហាញរូបភាពមិនស្អាតហ្នឹងតទៅទៀត»



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក