ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

BREAKING NEWS: នាយករដ្ឋមន្ត្រីបញ្ជាឲ្យពង្រាយសំណាញ់មេឃនៅព្រំដែនវៀតណាម

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យពង្រាយសំណាញ់មេឃ នៅតាមព្រំដែនវៀតណាមក្នុងតំបន់ភូមិភាគទី១ ខេត្តរតនគីរី មណ្ឌលគិរី ស្ទឹងត្រែង ដើម្បីបាញ់ទម្លាក់នៅយន្តហោះគ្មានមនុស្សបើកដែលបានរំលោភចូលក្នុងដែនដីកម្ពុជា។

ថ្លែងនៅក្នុងជំនួបជាមួយនឹងកម្មករជិត ២ម៉ឺននាក់នៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន បានស្ដីបន្ទោសទៅដល់មេបញ្ជាការភូមិភាគទី១ ដែលមិនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកដែលបានរំលោភចូលក្នុងដែនអាកាសកម្ពុជាកាលពីយប់មិញ។

ជាមួយគ្នានេះសម្ដេចបានបញ្ជាឲ្យអគ្គបញ្ជាការទ័ពបញ្ចេញនូវសំណាញ់មេឃ ដាក់ទាំងអស់នៅតាមព្រំដែនកម្ពុជា-វៀតណាម ធ្វើយ៉ាងណាបាញ់ឱ្យធ្លាក់នូវដ្រូនស៊ើបការណ៍នេះ។

សម្ដេចថា៖ «ចាំសួរអាឈានផ្ទាល់មើល! ម៉េចបានអ្ហែងអត់បញ្ជាឲ្យបាញ់!»។

ជាមួយគ្នានេះសម្ដេចក៏បានថ្លែងលើកទឹកចិត្តថា ប្រសិនជាមានអង្គភាពណាមួយអាចបាញ់ទម្លាក់យន្តហោះស៊ើបការនេះបាននិងផ្ដល់ថវិកាចំនួន ២០ម៉ឺនដុល្លារផងដែរ។

សម្ដេចបានលើកឡើងថា ទោះបីជាបាញ់អស់មួយលានពីរលានគ្រាប់ក៏ដោយក៏សម្ដេចហ៊ានឲ្យបាញ់ដែរ។

ជាមួយគ្នាសម្ដេចក៏បានដាក់ការសង្ស័យទៅលើក្រុមផ្ដាច់ខ្លួនវៀតណាមដែលមានទំនាក់ទំនងជាមួយនឹងទណ្ឌិត សម រង្ស៊ី ផងដែរ ដោយជឿថាការប្រើប្រាស់ដ្រូនស៊ើបការនេះមិនមែនជារបស់វៀតណាមនោះទេ។

ជាមួយគ្នានេះសម្ដេចតេជោក៏បានបញ្ជាឲ្យមានការស្វែងរកនៅកម្លាំងផ្ដាច់ខ្លួនវៀតណាមនៅក្នុងប្រទេសកម្ពុជាឲ្យឃើញផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក