ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីផ្ដាំសារជាថ្មីកុំឲ្យបរទេសលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជា

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំសារជាថ្មីទៅកាន់បរទេសទាំងឡាយកុំឲ្យលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជា។ ការលូកដៃចូលទៅក្នុងកិច្ចការផ្ទៃក្នុងទៅលើសំណុំរឿងតុលាការណាមួយនឹងមិនអាចឲ្យអ្នកដែលជាប់ទោសទាំងនោះរួចខ្លួនឡើយ។

ថ្លែងនៅក្នុងជំនួបជាមួយនឹងកម្មករជិត ២ម៉ឺននាក់នៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាទោះបីជាខ្មែរមានសញ្ជាតិពីរក៏ដោយការប្រព្រឹត្តកំហុសនៅកម្ពុជាគឺត្រូវតែជាប់ទោសនៅកម្ពុជា។

ការអន្តរាគមន៍ពីប្រទេសទៅលើជនជាតិខ្មែរដែលមានសញ្ជាតិពីរនេះ នឹងមិនអាចឲ្យគេមានសេរីភាពនោះទេថែមទាំងមិនត្រូវបានលើកយកមកស្នើសុំការលើកលែងទោសឬបន្ធូរបន្ថយទោសថែមទៀត។

សម្ដេចថា៖ «ទោះបីបរទេសមកធ្វើកំហុសនៅស្រុកខ្មែរក៏ត្រូវមានទោសនៅស្រុកខ្មែរដែរ»។

សម្ដេចក៏បានលើកយកករណី កញ្ញា សេង ធារី ដែលហៅថាអប្សរាក្បាលត្រងោលមានសញ្ជាតិពីរដែលជាប់ពន្ធនាគារនិងមិនត្រូវបន្ធូរបន្ថយនោះទេដរាបណាមានបរទេសលូកដៃ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក