ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

LG បញ្ចេញកន្ទុយម៉ាស៉ីនត្រជាក់ជំនាន់ក្រោយភ្ជាប់ជាមួយ AI និងអាចភ្ជាប់បានជាមួយម៉ាស៊ីនត្រជាក់គ្រប់ប្រភេទ

ភ្នំពេញ៖ ក្រុមហ៊ុន LG Electronics បានដាក់សម្ពោធកន្ទុយម៉ាស៊ីនត្រជាក់ប្រភេទ VRF Multi V i ស៊េរីថ្មីឆ្នាំ២០២៣ ដោយកន្ទុយម៉ាស៊ីនត្រជាក់ប្រភេទថ្មីនេះអាចតភ្ជាប់ទៅនឹងក្បាលម៉ាស៊ីនត្រជាក់បានជាច្រើនគ្រឿង។

ប្រព័ន្ធម៉ាស៊ីនត្រជាក់ VRF Multi V i នេះបំពាក់ដោយបច្ចេកវិទ្យា AI កម្រិតខ្ពស់សម្រាប់ទីផ្សារកម្ពុជា ថៃ និងឡាវ។

កន្ទុយម៉ាស៊ីនត្រជាក់ជាម៉ាស៊ីននៅខាងក្រៅផ្ទះ ឬអាគារ ដែលពីភ្ជាប់ពីក្បាលម៉ាស៊ីនត្រជាក់ពីខាងក្នុងតាមរយះទុយោ។

កន្ទុយម៉ាស៊ីនត្រជាក់ប្រភេទ VRF Multi V i ស៊េរីឆ្នាំ២០២៣ ត្រូវបានដាក់ឱ្យសម្ពោធជាផ្លូវការកាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ នៅទីក្រុងបាងកក ប្រទេសថៃ។

VRF Multi V i សេរី ២០២៣ នេះនឹងនាំចូលចែកចាយផ្តាច់មុខក្នុងទីផ្សារកម្ពុជានៅចុងឆ្នាំនេះដោយក្រុមហ៊ុន ជីហ្គៀ គ្រុប។

ប្រព័ន្ធដំណោះស្រាយថ្មីនេះនឹងជួយសន្សំទីតាំងបានច្រើនជាងមុនព្រោះអតិថិជនអាចប្រើកន្ទុយតែមួយសម្រាប់ក្បាលម៉ាស៊ីនត្រជាក់ច្រើនគ្រឿង សម្រួលដល់ការដំឡើង និងជួសជុលគឺមានភាពងាយស្រួលជាងមុន។

នាយកប្រតិបត្តិផ្នែកអាជីវកម្មនៃក្រុមហ៊ុន ជីហ្គៀ គ្រុប លោក ហ៊ ហាប់ បានលើកឡើងថា ការនាំចូលប្រព័ន្ធ LG Multi V i មកទីផ្សារកម្ពុជាអាចជាជម្រើសដ៏ល្អសម្រាប់អគារធុនកណ្តាលដល់កម្រិតខ្ពស់ដូចជាការិយាល័យ សាលារៀន ផ្សារទំនើប អគារ ពាណិជ្ជកម្ម ផ្ទះល្វែង និងសណ្ឋាគារ ដែលកំពុងមានការអភិវឌ្ឍខ្លាំង។

លោក ហ៊ ហាប់ គូសបញ្ជាក់ថា LG Multi V i ក៏មានភ្ជាប់មកជាមួយនឹងលក្ខណៈពិសេសប្លែកៗ និងមានភាពឆ្លាតវៃជាច្រើនជួយកាត់បន្ថយការប្រើប្រាស់ថាមពល និងផ្តល់នូវផាសុកភាពនៅក្នុងបន្ទប់ ឬអាគារផងដែរ។

លោកបានបញ្ជាក់ទៀតថា ផលិតផលនេះមានភាពចំាបាច់សម្រាប់ពលរដ្ឋខ្មែរ ពីព្រោះវាមានលក្ខណៈពិសេសច្រើន គឺវាមានរូបរាងតូចជាងមុន ដំណើរការកាន់តែខ្លាំងជាងមុន សន្សំសំចៃអគ្គិសនីខ្ពស់ ជាពិសេសកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន ថែមទាំងមានបំពាក់ដោយបច្ចេកវិទ្យា AI ដែលជាបច្ចេកវិទ្យាឆ្លាតវៃក្នុងពិភពលោក។

លោកបន្ថែមទៀតថារាល់ផលិតផលរបស់ LG ទាំងអស់បានផលិតឡើងដោយគិតគូរពីការចំណាយ និងសុខុមាលភាពរបស់អ្នកប្រើប្រាស់ជាចម្បង ជាក់ស្តែងផលិតផលដែលនឹងនាំចូលក្នុងទីផ្សារកម្ពុជានេះ (LG Multi V i) មានលក្ខណៈឆ្លាតវៃ និងបទបែនច្រើនទៅតាមការរចនារបស់សំណង់អាគារនីមួយៗ ដែលអាចជួយកាត់បន្ថយការចំណាយផ្សេងៗរបស់អតិថិជន។

ប្រធានផ្នែកលក់ប្រព័ន្ធម៉ាស៊ីនត្រជាក់នៃក្រុមហ៊ុន LG Electronics ប្រចាំកម្ពុជា លោក ហួត រតនា មានប្រសាសន៍ថា កន្ទុយម៉ាស៊ីនត្រជាក់ខ្នាតធំ LG Multi V i ម៉ូដែលថ្មីនេះជាដំណោះស្រាយរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យាទំនើបចុងក្រោយគេមានឈ្មោះថា AI វាមានសមត្ថភាពអាចគ្រប់គ្រងបិទបើក ដោយខ្លួនឯងស្វ័យប្រវត្តិនៅពេលមាន ឬគ្មានមនុស្សនៅក្នុងបន្ទប់ដែលនេះជាមុខងារឆ្លាតវៃជួយ សន្សំសំចៃថាមពលចាប់ពី ២៤,៧ភាគរយឡើងទៅ។

លោកបានពន្យល់ថា៖ «ជាទូទៅនៅក្នុងអាគារមួយថាមពេលដែលត្រូវចំណាយលើម៉ាស៊ីនត្រជាក់ជាង៥០%នៃចំនួនសរុបលើការប្រើប្រាស់ប្រតិបត្តិការរួមនៅក្នុងអាគារ ប៉ុន្តែបច្ចេកវិទ្យា AI ជំនាន់ចុងក្រោយរបស់ម៉ាស៊ីនត្រជាក់ LG បានជួយកាត់បន្ថយការប្រើប្រាស់ថាមពលខ្ពស់ មួយវិញទៀតវាជួយដល់ការរស់នៅ មានផាសុកភាពដោយសារវាមានប្រព័ន្ធគ្រប់គ្រងសំណើម និងសីតុណ្ហភាព លើសពីនេះវាក៏មានបំពាក់ ដោយម៉ាស៊ីនបន្សុទ្ធខ្យល់នៅក្នុងប្រព័ន្ធនេះផងដែរ»។

លោកបន្ថែមថាប្រព័ន្ធថ្មីរបស់ម៉ាស៊ីនត្រជាក់ LG Multi V i មានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា AI ដែលតួអក្សរ I មានន័យថា Intelligent Innovative និងInteractive។

Intelligent គឺជាមុខងារឆ្លាតវៃបិទបើកដោយស្វ័យប្រវត្តិនៅពេលដែលមាន ឬគ្មានមនុស្សនៅក្នុងបន្ទប់ ដែលត្រូវបានកំណត់ដោយប្រព័ន្ធ AI។ មុខងារនេះអាចប្រើ ដើម្បីកំណត់សីតុណ្ហភាព សំណើមតាមសម្រូវការដែលផ្តល់នូវផាសុកភាពសំរាប់អ្នកប្រើប្រាស់។ នៅក្នុងបច្ចេកវិទ្យានេះលោកអ្នកក៏អាចកំណត់ការ ប្រើប្រាស់ថាមពលប្រចាំខែតាមចំនួនដែលចង់បានតាមរយៈប្រព័ន្ធ AI Smart Metering។

Innovative: LG Multi V i ជំនាន់ថ្មីនេះមានភាពធន់នឹងច្រេះ ហើយវាត្រូវបានទទួលស្គាល់ដោយស្ថាប័នអន្តជាតិ TUV។ ប្រព័ន្ធម៉ាស៊ីនត្រជាក់នេះអាចដំណើរការត្រជាក់បានធម្មតា បើទោះជាសីតុណ្ហភាពនៅខាងក្រៅក្តៅខ្លាំងរហូតដល់ ៥២°C ក៏ដោយ។ ម៉ូដែលក៏បានអភិវឌ្ឍន៍លើស្លាបកង្ហារថ្មីដែលជួយកាត់បន្ថយសំឡេងរំខាន ២,៦ដេស៊ីបែល និងថាមពលអគ្គិសនី ១២% បើធៀបទៅនឹងម៉ូដែលជំនាន់មុន។

Interactive: មានមុខងារកាត់បន្ថយសំឡេងរំខានទាបបំផុតរហូតដល់ ៥០ ដេស៊ីបែល។ លើសពីនេះនៅក្នុងបច្ចេកវិទ្យាInteractive ក៏បានភ្ជាប់ជាមួយ AI Smart Diagnosis ដើម្បីផ្តល់ភាពងាយស្រួលក្នុងការថែទាំម៉ាស៊ីនត្រជាក់ ព្រមទាំងបានបំពាក់ដោយប្រអប់ខ្មៅដែល ជាប្រព័ន្ធផ្ទុកព័ត៌មានរាល់ប្រតិបត្តិការរបស់ម៉ាស៊ីនត្រជាក់បានរហូតដល់ទៅ ៦ខែ។

គូសបញ្ជាក់ថា ក្រុមហ៊ុន LG Electronics (LG) បានប្រកាសដាក់ឱ្យដំណើរការប្រព័ន្ធម៉ាស៊ីនត្រជាក់ Multi V i ថ្មី ដែលជាដំណោះស្រាយប្រព័ន្ធហ្គាស (VRF) បំពាក់ដោយបច្ចេកវិទ្យា AI នៅលើទីផ្សារអឺរ៉ុបមុនគេកាលពីខែកុម្ភៈ ឆ្នាំ ២០២៣ កន្លងទៅនេះ។ បច្ចុប្បន្នម៉ូដែលនេះកំពុងមានការពេញនិយមប្រើប្រាស់ យ៉ាងខ្លាំងនៅក្នុងវិស័យសំណង់អាគារពាណិជ្ជកម្មអឺរ៉ុប។

គួររំលឹកដែរថា ប្រព័ន្ធម៉ាស៊ីនត្រជាក់ Multi V i របស់ក្រុមហ៊ុន LG បានទទួលពានរង្វាន់ពីវិទ្យាស្ថាន បរិក្ខាត្រជាក់ ក្តៅ និងហ្គាស (AHRI) ៦ឆ្នាំជាប់គ្នាបន្ទាប់ពីស្ថាប័ន (AHRI) នេះបានពិនិត្យ និងធ្វើតេស្តសាកល្បងលើគុណភាព ប្រតិបត្តិការ និងបច្ចេកវិទ្យាដែលមានសក្តានុពល និងប្រសិទ្ធភាពខ្ពស់របស់ផលិតផលអេឡិចត្រូនិច LG៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក