ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោទទួលចិញ្ចឹមទារិកាម្នាក់ទៀតដែលកើតចំថ្ងៃទៅជួបកម្មករ-កម្មការិនីនៅខេត្តស្វាយរៀង

កំពង់ស្ពឺ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានទទួលចិញ្ចឹមទារិកាម្នាក់របស់កម្មការិនីរោងចក្រនៅខេត្តស្វាយរៀង ដែលកើតចំថ្ងៃដែលសម្តេចតេជោទៅជួបសំណេះសំណាលកម្មករ-កម្មការិនីរោងចក្រនៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង ជាង២ម៉ឺននាក់កាលពីថ្ងៃអាទិត្យ ទី២៥ ខែមិថុនា ឆ្នាំ២០២៣។

ទារិកាម្នាក់នោះឈ្មោះថា ខន សែនចរណៃ។ ជាមួយគ្នានេះសម្តេចតេជោ ក៏បានផ្តល់ថវិកាចំនួន៣ម៉ឺនដុល្លារអាមេរិក សម្រាប់សាងសង់ផ្ទះ ដោយសារឪពុកម្តាយទារិកានោះខ្វះខាតធនាគារ ២ម៉ឺន ១ពាន់ដុល្លារ។ លើសពីនេះសម្តេចក៏បានប្រកាសថាសម្តេចនឹងចិញ្ចឹមទារិកានោះដល់អាយុ ៣ឆ្នាំផងដែរ។

សម្តេចថ្លែងថា៖ «៣ឆ្នាំនោះគ្រាន់តែជាការចាប់ផ្តើម ប្រហែលជាខ្ញុំត្រូវមើលថែទាំក្មេងមួយនេះដែលវាកើតចំថ្ងៃយើងទៅដល់»។

សម្តេចនាយករដ្ឋមន្ត្រីក៏បានប្រកាសថា រាល់កម្មការិនីដែលបានឆ្លងទន្លេចំថ្ងៃដែលសម្តេចតេជោអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខកម្មករ កម្មការិនី សម្តេចនឹងផ្គត់ផ្គង់ចិញ្ចឹមទារកនោះដោយចាត់ទុកដូចជាចៅសម្តេចផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក