ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីលើកទឹកចិត្តកម្មករឲ្យហ៊ានចង្អុលមុខអ្នកដែលបំផ្លាញប្រយោជន៍របស់ខ្លួន

កំពង់ស្ពឺ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានជំរុញលើកទឹកចិត្តទៅដល់កម្មករឲ្យហ៊ានប្រឈមនឹងតតាំងជាមួយនឹងក្រុមដែលប្រឆាំងញុះញង់ឲ្យបរទេសដាក់ទណ្ឌកម្មលើកម្ពុជា។

ក្នុងជំនួបជាមួយនឹងកម្មករជិត ២ម៉ឺននាក់ព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ក្នុងខេត្តកំពង់ស្ពឺ សម្ដេចតេជោបានលើកឡើងថា រាជរដ្ឋាភិបាលខំប្រឹងប្រមូលនូវអ្នកវិនិយោគឲ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាដើម្បីបង្កើតការងារជូនពលរដ្ឋ ខណៈដែលក្រុមប្រឆាំងតែងតែញុះញង់ទៅដល់បរទេសឲ្យមកដាក់ទណ្ឌកម្មកម្ពុជា។

ការដាក់ទណ្ឌកម្មនេះហើយគឺជាបញ្ហាប្រឈមរបស់កម្មករនៅក្នុងប្រទេសតែម្ដង។

សម្ដេចបានលើកទឹកចិត្តទៅដល់កម្មករទាំងអស់ឲ្យហ៊ានប្រឈមនិងចង្អុលមុខទៅដល់ក្រុមប្រឆាំងទាំងឡាយណាដែលចង់អោយបរទេសដាក់ទណ្ឌកម្មមកលើកម្ពុជា។

សម្ដេចថាការរក្សាស្ថេរភាពនយោបាយនិងការរក្សាបាននូវស្ថេរភាពសេដ្ឋកិច្ចគឺនឹងជួយឲ្យកម្ពុជាកាន់តែរឹងមាំ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក