ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នៅថ្ងៃឃោសនាបោះឆ្នោត គ.ជ.ប អំពាវនាវអ្នកគាំទ្រគណបក្សនយោបាយត្រូវគោរពតាមគោលការណ៍

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានណែនាំក្នុងអំឡុងពេលឃោសនាបោះឆ្នោតរយៈពេល ២១ថ្ងៃខាងមុខនេះ គណបក្សនយោបាយ បេក្ខជន និងអ្នកគាំទ្រគណបក្សនយោបាយទាំងអស់ត្រូវគោរពតាមវិធាន បទប្បញ្ញត្តិ និងគោលការណ៍ដែលចែងក្នុងច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងក្រមសីលធម៌ បទបញ្ជា និងនីតិវិធីរបស់គ.ជ.ប។

ដើម្បីឱ្យការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយនីមួយៗប្រកបដោយសន្តិវិធី អហិង្សា សន្តិសុ ខ និងសុវត្ថិភាព គ.ជ.ប បានណែនាំឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ មិនត្រូវលម្អៀង ដោយត្រូវសម្របសម្រួលទីកន្លែង ផ្លូវ ពេលវេលាឱ្យគណបក្សនយោបាយនីមួយៗដង្ហែក្បួនឃោសនាបោះឆ្នោតប្រកបដោយស្មើភាពគ្នា។

វេទិកាឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នឹងធ្វើឡើងរយៈពេល ២១ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣។ ការឃោសនាជាសាធារណៈនេះ ធ្វើឡើងដើម្បីឃោសនាគោផលនយោបាយរបស់ខ្លួន បញ្ចុះបញ្ចូលឱ្យអ្នកបោះឆ្នោតបោះឆ្នោតឱ្យគណបក្សរបស់ខ្លួន។

គូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨ នឹងចូលរួមប្រកួតប្រជែងដណ្តើមយកសន្លឹកឆ្នោតជាមួយនឹងគណបក្សនយោបាយចំនួន ១៧ផ្សេងទៀតដែលមានដូចជា គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សធម្មាធិបតេយ្យ គណបក្សខ្មែរតែមួយ គណបក្សប្រជាធិបតេយ្យមូលដា្ឋន គណបក្សសញ្ជាតិកម្ពុជា គណបក្សបំណងពលរដ្ឋ គណបក្សខ្មែររួបរួមជាតិ គណបក្សខ្មែរអភិវឌ្ឍសេដ្ឋកិច្ច គណបក្សកម្លាំងប្រជាធិបតេយ្យ គណបក្សកសិករ គណបក្សឯកភាពជាតិខ្មែរ គណបក្សខ្មែរអភិរក្ស គណបក្យស្ត្រីដើម្បីស្តី្រ គណបក្សយុវជនកម្ពុជា គណបក្សខ្មែរឈប់ក្រ គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា គណបក្សហ៊្វុនស៊ិនប៉ិច៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក