ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ទីលានទុកដាក់សំរាមខេត្តកំពង់ធំ នឹងធានាការគ្រប់គ្រងបរិស្ថានជុំវិញបឹងទន្លេសាបឱ្យកាន់តែប្រសើរឡើង

កំពង់ធំ៖ ទីលានចាក់សំរាមស្ថិតនៅក្នុងភូមិត្រពាំងឫស្សី ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលក្រសួងសាធារណការ និងដឹកជញ្ជូន ដាក់ឱ្យសម្ពោធប្រើប្រាស់ជាផ្លូវការនាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ នឹងធានាការគ្រប់គ្រងបរិស្ថានតំបន់ជុំវិញបឹងទន្លេសាបឱ្យប្រសើរឡើង និងកាត់បន្ថយការបំពុល និងការបំផ្លាញបរិស្ថាន។

ទីលានចាក់សំរាមដែលលេចចេញជារូបរាងឡើងនេះ សាងសង់ឡើងក្រោមជំនួយឥណទានពីធនាគារ ADB ចំនួនជាង ៤លាន ៦សែនដុល្លារអារមេរិកនៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហានទី២។ រណ្តៅទុកដាក់សំរាមមានជម្រៅ ២ម៉ែត្រ ទំហំ ១,៣៦ហិកតា ទទឹង ៨០ម៉ែត្រ បណ្តោយ ១៧០ម៉ែត្រ ដោយមួយរណ្តៅអាចផ្ទុកបរិមាណសំរាមចំនួន ៩៧ ៨៨៦ ម៉ែត្រគូប។

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ថា នេះជាការដាក់ឱ្យប្រើប្រាស់ទីលានចាក់សំរាមទី៧ហើយបន្ទាប់ពីខេត្តកែប កំពត កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងខេត្តព្រះសីហនុ។

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថាទីលានចាក់សំរាមដែលមានលក្ខណៈស្តង់ដារក្នុងខេត្តកំពង់ធំនេះ នឹងរួមចំណែកក្នុងការលើកកម្ពស់សុខុមាលភាពរស់នៅក្នុងតំបន់ និងតំបន់ជុំវិញបឹងទន្លេសាប ដោយកាត់បន្ថយបញ្ហាប្រឈមដល់សុខភាព ការបំពុល និងការបំផ្លាញបរិស្ថាន ពោលធ្វើឱ្យខេត្តកំពង់ធំទាំងមូលមានភាពស្រស់បំព្រងប្រកបដោយបរិយាប័ន្ន។

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ថ្លែងឱ្យដឹងថា បន្ថែមពីសមិទ្ធផលនេះ ខេត្តកំពង់ធំនឹងមានសមិទ្ធផលធំៗជាច្រើនទៀត ដូចជា គម្រោងផ្លូវជាតិលេខ៥០សេ តភ្ជាប់ពីកំពង់ធំទៅកំពង់លែង គម្រោងសិក្សាផ្លូវតភ្ជាប់ពីក្រចេះមកកាន់កំពង់ធំ គម្រោងផ្លូវល្បឿនលឿនពីភ្នំពេញ ឆ្លងកាត់ខេត្តកំពង់ធំ តម្រង់ទៅខេត្តសៀមរាប គម្រោងផ្លូវដែកពី ប៉ោយប៉ែត-សៀមរាប-កំពង់ធំ-កំពង់ឆ្នាំង មកកាន់រាជធានីភ្នំពេញ និងបន្តទៅកាន់ក្រុងបាវិត និងភ្ជាប់ជាមួយផ្លូវដែកប្រទេសវៀតណាម។

រដ្ឋមន្ត្រីបន្ថែមថា រាជរដ្ឋាភិបាលក៏មានគម្រោងដ៏ធំជាច្រើនទៀតផងដែរ ក្នុងនោះមានគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលបានបើកការដ្ឋានសាងសង់ នៅថ្ងៃទី០៧ មិថុនា។ គម្រោងកំពង់ផែ និងមណ្ឌលភស្តុភារកម្ម កំពង់ឆ្នាំង និងគម្រោងព្រែកជីកហ្វូណនតេជោ និងហេដ្ឋារចនាសម្ព័ន្ធ និងផ្លូវថ្នល់ជាច្រើនទៀត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក