ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ទីក្រុង វូហាន ប្រកាសតេស្តប្រជាជនទាំងអស់ ក្រោយមានករណីផ្ទុះកូវីដ-១៩ សាជាថ្មី

ចិន៖ អាជ្ញាធរក្នុងទីក្រុងវូហាន នៅថ្ងៃទី០៣ ខែសីហាម្សិលមិញនេះ បានប្រកាសពីការធ្វើតេស្តស្វែងរក កូវីដ-១៩ លើប្រជាជនទាំងអស់ក្នុងទីក្រុងមួយនេះ បន្ទាប់ពីទីក្រុងដែលជាទីតាំងផ្ទុះឡើងដំបូងនូវវីរុស កូវីដ-១៩ ខាងលើ បានប្រកាសពីករណីរកឃើញការឆ្លងក្នុងស្រុកសារជាថ្មី ក្រោយពីគ្រប់គ្រងស្ថានការណ៍បានជាងមួយឆ្នាំកន្លងមក។

មន្រ្តីជាន់ខ្ពស់ក្រុងវូហាន លោក លី តៅ (Li Tao) បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃអង្គារម្សិលមិញនេះថា ប្រជាជនសរុបជាង ១១លាននាក់នៃទីក្រុងវូហាន នឹងត្រូវទទួលការធ្វើតេស្តក្នុងលក្ខណៈទ្រង់ទ្រាយធំឆាប់ៗនេះ។ 

គួរឱ្យដឹងថា កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ អាជ្ញាធរក្រុងវូហានបានរាយការណ៍ពីករណីរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៧ករណី ដែលជាពលករអន្តោប្រវេសន៍ធ្វើការក្នុងទីក្រុង ដែលនេះជាករណីរកឃើញការឆ្លងក្នុងស្រុកលើកដំបូងបង្អស់ ក្រោយពីអាជ្ញាធរបានគ្រប់គ្រងស្ថានការណ៍ ព្រមទាំងទប់ស្កាត់កូវីដ-១៩ បានទាំងស្រុងរយៈពេលជាងមួយឆ្នាំកន្លងមក។

ក្រៅពីទីក្រុង Wuhan បណ្តាក្រុងមួយចំនួនទៀតក៏បាននឹងកំពុងរកឃើញករណីឆ្លងថ្មីជាបន្តបន្ទាប់ដូចជាក្រុង Jingzhou និង Huanggang នៃខេត្ត Hubei ដែលមានបណ្តាញចម្លងមកពីក្រុង Huaian ក្នុងខេត្ត Jiangsu ដែលអាជ្ញាធរកំពុងទប់ស្កាត់ ក៏ដូចជាសម្តែងការព្រួយបារម្ភពីករណីឆ្លងទាំងនេះ ដែលអាចជាវីរុសប្រភេទថ្មីដែលតា (Delta) ផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក