ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីជំរុញឲ្យយកចិត្តទុកដាក់ចំពោះស្ថានការណ៍ពិភពលោកខណៈវៀតណាម និងរុស្ស៉ី មានចលនាប្រឆាំងរដ្ឋ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានជំរុញឲ្យមានការយកចិត្តទុកដាក់ជាមួយនឹងស្ថានការណ៍ពិភពលោកនិងជំរុញឲ្យមានការគ្រប់គ្រងនយោបាយព្រហ្មទណ្ឌនៅក្នុងប្រទេសឲ្យមានភាពរឹងមាំ។

ការជំរុញនេះគឺបន្ទាប់ពីមានចលនាបះបោរមួយនៅក្នុងប្រទេសវៀតណាម និងការងើបឡើងប្រឆាំងនឹងរដ្ឋបាលរបស់លោកពូទីននៅក្នុងប្រទេសរុស្ស៊ីកាលពីប៉ុន្មានថ្ងៃមុខនេះ។

ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សាលាយុត្តិធម្មរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាទៅរដ្ឋមន្ត្រីយុត្តិធម៌ឲ្យពង្រឹងនូវការគ្រប់គ្រងនយោបាយព្រហ្មទណ្ឌក្នុងប្រទេសឲ្យបានរឹងមាំ ដើម្បីឆ្លើយតបទៅនឹងអំពើជ្រុលនិយមហួសហេតុណាមួយដែលអាចកើតមាននៅក្នុងប្រទេស។

សម្ដេចថា៖ «ចំណុចនេះមិនត្រូវមើលស្រាលទេ ហេតុអីបាននៅប្រទេសជិតខាងយើងសុខៗផ្ទុះអាវុធ។ [..] ហេតុអីបានរុស្ស៊ីមានកម្លាំងប្រដាប់អាវុធបះបោរដែលនេះជាបញ្ហាមួយដែលគួរស្វែងយល់នៅក្នុងតំបន់»

សម្ដេចតេជោបញ្ជាក់ថា ដើម្បីធានានៅស្ថេរភាពសន្តិភាព និងស្ថេរភាពនយោបាយ ការគ្រប់គ្រងនយោបាយព្រហ្មទណ្ឌត្រូវតែជាកាតព្វកិច្ចចាំបាច់៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក