ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីលើកទឹកចិត្តទៅដល់ចៅក្រមឲ្យប្រើប្រាស់ឲ្យអស់លទ្ធភាពនូវការសម្របសម្រួលជាជាងការកាត់ក្ដី

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានជំរុញលើកទឹកចិត្តដល់ចៅក្រមទាំងអស់ឲ្យប្រើប្រាស់នូវការសម្របសម្រួលនៅក្នុងសំណុំរឿងក្ដីរដ្ឋប្បវេណីជាជាងការកាត់ក្ដី។ សម្ដេចថាការធ្វើបែបនេះគឺដើម្បីឲ្យកាត់បន្ថយការកក់ស្ទះសំណុំរឿងក៏ដូចជាជំរុញឲ្យមានភាពសុខដុមរមនីនៅក្នុងសង្គមផងដែរ។

ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សាលាយុត្តិធម្មរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ការដោះស្រាយវិវាទតាមរយៈការសម្របសម្រួលផ្សះផ្សារគ្នានេះគឺត្រូវបានអនុញ្ញាតទាំងក្នុងសាលាដំបូង សាលាឧទ្ធរណ៍ និងតុលាការកំពូល ហើយលទ្ធផលនៃការផ្សះផ្សារសម្របសម្រួលដោយចៅក្រមនេះមានអនុភាពអនុវត្តដូចសាលក្រមស្ថាពរផងដែរ។

សម្ដេចថា៖ «ការសម្រេចបានជោគជ័យនៃការផ្សះផ្សាយវិវាទដោយចៅក្រមនេះ នឹងជួយឲ្យការដោះស្រាយវិវាទប្រព្រឹត្តទៅបានឆាប់និងអាចទទួលយកបាន»។

បើទោះជាយ៉ាងណាការផ្សះផ្សារសម្របសម្រួលនេះគឺអាចអនុវត្តបានត្រឹមក្នុងករណីវិវាទរដ្ឋប្បវេណីប៉ុណ្ណោះ មិនមានការផ្សះផ្សារក្នុងករណីព្រហ្មទណ្ឌនោះទេ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក