ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងវប្បធម៌នឹងចាត់វិធានការចំពោះអ្នកផលិតវីដេអូបង្ហាញរូបភាពអាសអាភាស និងហិង្សា

ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានណែនាំឱ្យអ្នកផលិតវីដេអូ អ្នកបង្កើតមាតិកាកម្សាន្ត ព្រមទាំងអ្នកសម្ដែងក្រៅប្រព័ន្ធតាមបណ្តាញសង្គមទាំងអស់ បញ្ឈប់ជាបន្ទាន់នូវការសម្តែង ការផលិត ការផ្សព្វផ្សាយ ឬចែកចាយ នូវវីដេអូដែលបង្ហាញពីរូបភាពអាសអាភាស ស្រើបស្រាល ហិង្សា និងអសីលធម៌។

ការណែនាំរបស់ក្រសួងវប្បធម៌ ធ្វើឡើងក្រោយពីសង្កេតឃើញថា ថ្មីៗនេះមានក្រុមអ្នកផលិតវីដេអូខ្លី និងមាតិកាកម្សាន្តនានាមួយចំនួន ផលិតវីដេអូបង្ហាញរូបភាព និងខ្លឹមសារប្រាសចាកក្រមសីលធម៌ បង្កឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិ ពិសេសតម្លៃស្ត្រី និងកុមារ។

ក្រសួងវប្បធម៌ព្រមានថា នឹងចាត់វិធានការចំពោះក្រុមអ្នកផលិតវីដេអូបែបអសីលធម៌ដែលប៉ះពាល់ដ៏តម្លៃស្ត្រីខ្មែរ និងកុមារ។ ក្រសួងអះអាងថា៖ «ក្នុងករណីដែលបុគ្គល ឬក្រុមណាមួយ នៅបន្តប្រព្រឹត្តសកម្មភាពអវិជ្ជមានដូចបានរៀបរាប់ខាងលើ ក្រសួងនឹងធ្វើការសហការជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ស្របតាមបទបញ្ញត្តិ ច្បាប់ដែលមានជាធរមាន‍‍»

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក