ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីក្រើនរំលឹកឲ្យមានការប្រុងប្រយ័ត្នចំពោះជំងឺអេដស៍

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានក្រើនរំលឹកឲ្យមានការប្រុងប្រយ័ត្នចំពោះជំងឺអេដស៍ ខណៈដែលនិន្នាការនៃជម្ងឺនេះហាក់បីដូចជាមានការកើនឡើង។

ថ្លែងនៅក្នុងពិធីជួបជាមួយនឹងកម្មករជិត ២ម៉ឺននាក់នៅពហុកីឡាដ្ឋានជាតិមរតកតេជោ ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ សម្ដេចតេជោបានលើកឡើងថា ក្នុងឆ្នាំ២០២២កន្លងទៅ មាននិន្នាការនៃការកើនឡើងនៃអ្នកផ្ទុកមេរោគអេដស៍ឡើងវិញដល់ជាង ៣០០ករណី។

សម្ដេចបានលើកឡើងអំពីក្ដីបារម្ភចំពោះអ្នកដែលស្រលាញ់ភេទដូចគ្នាជាពិសេសបុរសស្រលាញ់បុរស។

សម្ដេចថា៖ «អេដស៍សម្លាប់មនុស្ស វា (អេដស៍) អត់ជាទេ! មិនទាន់មានប្រទេសណាមួយអាចរកឃើញការព្យាបាលជំងឺអេដស៍។ គេអាចរកថ្នាំព្យាបាល និងវ៉ាក់សាំងការពារកូវីដបាន តែអេដស៍នេះអត់មានវ៉ាក់សាំងនិងថ្នាំព្យាបាលឲ្យជាទេ»

សម្ដេចជំរុញឲ្យពលរដ្ឋរកវិធីការពារ និងប្រសិនជាសង្ស័យឆ្លងជំងឺអេដស៍ ត្រូវធ្វើការស្វែងរកមេរោគអេដស៍ភ្លាមៗ ជាពិសេសមិនត្រូវចម្លងមេរោគនេះបន្តទៅអ្នកដទៃនោះទេ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក