ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

BREAKING : អភិបាលខេត្តកែប លោក សោម ពិសិដ្ឋ ណែនាំមន្ត្រីក្រោមឱវាទអនុញ្ញាតឱ្យបើកការធ្វើចរាចរណ៍ឆ្លងខេត្តឡើងវិញឡើងវិញ

កែប ៖​ ភ្លាមៗបន្ទាប់ពីចេញនូវសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជាស្តីពីការបញ្ចប់ការហាមឃាត់ការធ្វើដំណើរនិងការបញ្ចប់ការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះ អភិបាលខេត្តកែប លោក សោម ពិសិដ្ឋ  បានផ្ញើសារជាសម្លេងដល់គណៈបញ្ជាការឯកភាព ស្នងការនរគបាល និងកងរាជអាវុធហត្ថខេត្តកែប ព្រមទាំងមន្ទីពាក់ព័ន្ធ ណែនាំឱ្យអនុញ្ញាតការធ្វើចរាចណ៍ជាធម្មតារវាងខេត្តមួយទៅខេត្តមួយ លើកលែងតែរាជធានីភ្នំពេញ និងខេត្តកណ្តាល។

លោក សោម ពិសិដ្ឋ បានប្រាប់ទៅអាជ្ញាគ្រប់ជាន់ថ្នាក់របស់ខេត្តកែបណែនាំទៅប្រជាពលរដ្ឋនិងសាធារណៈជនបានឆ្លងកាត់ខេត្តធម្មតា ប៉ុន្តែត្រូវរិតបន្តឹងវិធានសុខាភិបាលឱ្យបានម៉ឹងម៉ាត់ជាបន្តទៀត ពិសេសអនុសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺ៣កុំ និង៣ការពារ ពោលគឺពាក់ម៉ាស់ វាស់កំដៅ លាងដៃនឹងអាកុលឬជែលជាដើម ហើយកុំមានការជួបជុំ កុំចាប់ដៃ និងកុំទៅកន្លែងបិទជិតជាដើម។

អភិបាលខេត្តកែបបានបន្តទៀតថា ត្រូវរិតបន្តឹងការកំណត់អត្តសញ្ញាណ ចំនួនរថយន្ត ម៉ូតូ ឬការចល័តរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តកែប ពោលគឺត្រូវអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលឱ្យមានប្រសិទ្ធភាព។

លោក សោម ពិសិដ្ឋ ក៏បានណែនាំឱ្យរក្សាប៉ុស្តិត្រួតពិនិត្យតាមគោលដៅនិមួយៗឱ្យនៅដដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក