ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នាយករដ្ឋមន្ត្រីថា ដរាបណាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនមិនទាន់បញ្ចប់នោះសេដ្ឋកិច្ចពិភពលោកនៅតែរងផលប៉ះពាល់

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្ដេចមិនជឿថាសេដ្ឋកិច្ចពិភពលោកអាចងើបឡើងវិញបានងាយស្រួលនោះទេដរាបណាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែននៅតែបន្ត។

ថ្លែងនៅក្នុងពិធីជួបជាមួយនឹងកម្មករជិត ២ម៉ឺននាក់នៅពហុកីឡាដ្ឋានជាតិមរតកតេជោ ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ សម្ដេចតេជោបានលើកឡើងថា ទីផ្សារដ៏ធំបច្ចុប្បន្នគឺសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបដែលប្រទេសទាំងពីរនេះកំពុងប្រឈមទៅនឹងវិបត្តិនៃសង្គ្រាមរុស្ស៊ីឲ្យក្រៅ។

សម្ដេចតេជោបានលើកឡើងថា ជាមួយនឹងការមើលឃើញនៃវិបត្តិនេះ រាជរដ្ឋាភិបាលកម្ពុជាខំប្រឹងពង្រីកទីផ្សារបន្ថែមដែលនឹងអាចទាក់ទាញ និងបង្កើនការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារទាំងនោះ។

សម្ដេចថា៖ «អញ្ចឹងទេបានជារាជរដ្ឋាភិបាលប្រឹងប្រែងមិនត្រឹមតែទីផ្សារជាមួយអាមេរិក និងអឺរ៉ុបទេ។ យើងបានបើកទីផ្សារជាមួយនឹងប្រទេសផ្សេងៗទៀត។ដូចជា កូរ៉េ ចិន អារ៉ាប់ និងប្រទេសផ្សេងៗទៀតដើម្បីធានាទីផ្សារនាំចេញរបស់កម្ពុជា»

បើតាមសម្ដេចតេជោក្នុងឆ្នាំ២០២២ ការនាំចេញរបស់កម្ពុជាមានទំហំប្រមាណជាង២៩ពាន់លានដុល្លារ ក្នុងនោះការនាំចេញនៃឧស្សាហកម្មកាត់ដេរ និងស្បែកជើងមានទំហំប្រមាណ ១៣ពាន់លានដុល្លារ ស្នើ១/៣នៃការនាំចេញរបស់កម្ពុជា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក