វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

ឯកអគ្គរាជទូតជប៉ុនកោតសរសើរធនាគារជាតិកម្ពុជាក្នុងការសម្រេចបានប្រព័ន្ធទូទាត់បាគង

ភ្នំពេញ៖ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា លោក UENO Atsushi បានសំដែងការអបអរសាទរចំពោះធនាគារជាតិនៃកម្ពុជាក្នុងការសម្រេចបាននូវការកសាងប្រព័ន្ធធនាគារដែលមានស្ថិរភាព ជាពិសេសការអភិវឌ្ឍប្រព័ន្ធទូទាត់បាគង។

លោក UENO Atsushi លើកឡើងបែបនេះក្នុងជំនួប សម្តែងការគួរសមនិងពិភាក្សាការងារ លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ នៅធនាគារជាតិនៃកម្ពុជា។

លោក UENO Atsushi បានកោតសរសើរចំពោះការរីកចម្រើននៃគ្រប់វិស័យនៅកម្ពុជា ប្រៀបធៀបនឹងដំណើរទស្សនកិច្ចលើកដំបូងមកប្រទេសកម្ពុជាកាលពីជាង៣០ឆ្នាំកន្លងទៅ និងបានសំដែងការអបអរសាទរចំពោះធនាគារជាតិនៃកម្ពុជាក្នុងការសម្រេចបាននូវការកសាងប្រព័ន្ធធនាគារដែលមានស្ថិរភាព ជាពិសេសការអភិវឌ្ឍប្រព័ន្ធទូទាត់បាគង ដែលត្រូវបានទទួលស្គាល់ជាសកលថាជាប្រព័ន្ធទូទាត់គំរូល្អមួយសម្រាប់ប្រទេសក្នុងតំបន់អាស៊ីក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកនវានុវត្តន៍ ដូចបានរំលេចនៅក្នុងសុន្ទរកថារបស់ឯកឧត្តម Fumio Kishida នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន នាវេទិកាអនាគតអាស៊ី (Future of Asia Forum) ដែលរៀបចំឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន កាលពីខែឧសភា កន្លងទៅនេះ។

ជាមួយគ្នានេះលោកក៏បានចូលទស្សនកិច្ចនៅសារមន្ទីសេដ្ឋកិច្ចនិងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន ហើយបានឱ្យដឹងថា លោកយល់កាន់តែច្បាស់អំពីប្រវត្តិនៃស្ថានភាពសេដ្ឋកិច្ចនិងរូបិយវត្ថុកម្ពុជាចាប់តាំងពីសតវត្សរ៍ទី១ រហូតដល់បច្ចុប្បន្ន។

ទន្ទឹមនោះ លោក ជា ចាន់តូ បានជម្រាបជូនលោក UENO Atsushi ពីវឌ្ឍនភាពស្ថានភាពម៉ាក្រូសេដ្ឋកិច្ចនិងវិស័យធនាគារនៅកម្ពុជា ព្រមទាំងកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងល្អរវាងធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលជប៉ុន ក៏ដូចជាអង្គការនានារបស់ប្រទេសជប៉ុន។

ក្នុងឱកាសនោះ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលនិងប្រជាជនជប៉ុន ដែលបានរួមចំណែកក្នុងការចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពនៅកម្ពុជាក្នុងអំឡុងដើមទសវត្សរ៍ទី៩០ ព្រមទាំងផ្តល់ជំនួយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនិងធនធានមនុស្សនៅកម្ពុជា ជាពិសេសតាមរយៈការបញ្ជូនជំនាញការនិងផ្តល់ការបណ្តុះបណ្តាលកសាងសមត្ថភាពដល់មន្ត្រីជំនាញរបស់ធនាគារជាតិនៃកម្ពុជា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក