BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃពុធ ទី៤ ខែសីហា ឆ្នាំ២០២១
ភ្នំពេញ: កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៥៨៣ករណីថ្មី ក្នុងនោះករណីនាំចូលថ្មី ១៥៧ករណី ខណៈអ្នកជំងឺ ៦៥៨នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន១៧នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃពុធ ទី៤ ខែសីហា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃពុធនេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ៧៩,៦៣៤នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ១,៤៨៨នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ៧២,៨០៣នាក់ និងសរុបករណីនាំចូលពីក្រៅប្រទេស ១១,៣៥២ករណី៕