ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កំពង់ផែដងទង់នឹងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញតាមផ្លូវទឹកប្រកបដោយសុវត្ថិភាព

កោះកុង៖ កំពង់ផែដងទង់ស្ថិតក្នុងភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល។

កំពង់ផែដងទង់ មានបណ្តោយប្រវែង ១១៥ម៉ែត្រ ទទឹង១៦,៥០ម៉ែត្រ មានជម្រៅទឹកពី ៤ម៉ែត្រ ទៅ៨ម៉ែត្រ ដែលមានលទ្ធភាពឱ្យនាវាផ្ទុកទំនិញទម្ងន់ ២ ០០០តោនអាចចូលចតបាន។ កំពង់ផែដងទង់នេះ សាងសង់ឡើងដោយប្រើថវិកាជាតិទាំងអស់គឺចំនួនជាង ៣លាន ១១ម៉ឺនដុល្លារអាមេរិក ដែលចាប់ផ្តើមសាងសង់ឡើងនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១។

អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ លោក ម៉ក ស៊ីដេត បានបញ្ជាក់ថាការកសាងកំពង់ផែដងទង់ដែលជាកំពង់ផែទេសចរណ៍ និងទំនិញរាយនេះក្នុងគោលបំណងសម្រាប់សម្រួលដល់ការដឹកជញ្ជូនទំនិញ និងដំណើរកម្សាន្តតាមផ្លូវទឹកប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា ក្រៅពីបើកឱ្យប្រើប្រាស់កំពង់ផែដងទង់ ខេត្តកោះកុងក៏នឹងទទួលបានសមិទ្ធផលធំៗបន្ថែមទៀតផងដែរ គឺផ្លូវជាតិលេខ៤៨ ប្រវែង ១៤៨គីឡូម៉ែត្រ និងផ្លូវជាតិលេខ១០ ប្រវែង ១៩៨គីឡូម៉ែត្រ ដែលតភ្ជាប់ពីខេត្តកោះកុង ពោធិ៍សាត់ ទៅខេត្តបាត់ដំបង ស្ថិតក្នុងដំណើរការសាងសង់បាន ៦០ភាគរយ ដែលផ្លូវជាតិលេខ១០ នេះនឹងផ្តល់ភាពងាយស្រួលដល់ការដឹកជញ្ជូនទំនិញពីខេត្តបាត់ដំបង បន្ទាយមានជ័យ និងពោធិ៍សាត់ ចូលមកកំពង់ផែដងទង់ដើម្បីចែកចាយក្នុងស្រុកផង និងបរទេសផង។

ទេសរដ្ឋមន្ត្រី បន្ថែមថា ពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ អាចធ្វើដំណើរមកពីខេត្តបាត់ដំបង មកខេត្តកោះកុងតាមផ្លូវជាតិលេខ១០ ក្នុងចម្ងាយ ១៩៨គីឡូម៉ែត្រ ដើម្បីមកកម្សាន្តលេងនៅសមុទ្រ និងមើលព្រៃកោងកាងនៅខេត្តកោះកុង។

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា គម្រោងសាងសង់ផ្លូវជាតិលេខ១០ នេះ មានសារសំខាន់ដែលអាចកាត់បន្ថយពេលវេលា កាត់បន្ថយការចំណាយលើការដឹកជញ្ជូនទំនិញ ជាពិសេសអាចជួយទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត។

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអះអាងថា ខណៈបច្ចុប្បន្នមានសមិទ្ធផលជាច្រើនបានលេចចេញជារូបរាង ក្រសួងសាធារណការក៏គ្រោងនឹងសិក្សាគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតដូចជា គម្រោងលើកកម្រិតផ្លូវជាតិ ផ្លូវខេត្ត គម្រោងផ្លូវល្បឿនលឿន រថភ្លើងល្បឿនលឿន រថភ្លើងក្រោមដី និងលើអាកាស នៅរាជធានីភ្នំពេញ និងគម្រោងកំពង់ផែនានា ដែលទាំងអស់នេះគឺជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ និងលើកកម្ពស់ការតភ្ជាប់អន្តរវិស័យ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក