ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហ៊ុន ម៉ានី ទ្រាំលែងបានចំពោះទង្វើរបស់ក្រុមប្រឆាំង

ភ្នំពេញ៖ សមាជិកសភាវ័យក្មេង និងជាកូនប្រុសពៅរបស់សម្ដេចតេជោ ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី បានប្រកាសមិនលើកលែងដល់ក្រុមប្រឆាំងដែលបានប្រព្រឹត្តិម្ដងហើយម្ដងទៀតលើគ្រួសាររបស់លោកដោយថាសកម្មភាពរបស់ក្រុមប្រឆាំងបែបនេះកាន់តែធ្វើឱ្យលោកមានជំហរដាច់ខាតចំពោះនយោបាយអសីលធម៌របស់ពួកគេហើយ។

Enough is enough… គ្រប់គ្រាន់ហើយគឺជាពាក្យដែលលោក ហ៊ុន ម៉ានី បានសរសេរក្នុងសំណេររបស់លោកនៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ ដោយបានលើកឡើងថាលោកមិនអាចអត់ឱនឱ្យជនអគតិពីក្រុមប្រឆាំងធ្វើការប្រមាថមើលងាយមកលើក្រុមគ្រួសារលោកទៀតនោះទេ។

លោកថា៖ «ក្នុងនាមខ្ញុំ ជាកូន ខ្ញុំពិតជាមិនអាចទទួលយកបានឡើយនូវការប្រើពាក្យពេចន៍ប្រមាថយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិតក្រុមគ្រួសារខ្ញុំ ពីជនអគតិ មកពីបក្សប្រឆាំង។ ការប្រមាថ ម្តងហើយ ម្តងទៀតបែបនេះ ជាទង្វើដែលគ្មានក្រមសីលធម៌ និងមិនអាចអត់ឱនឲ្យបានជាដាច់ខាត»

លោកក៏បានបង្ហោះនូវរូបភាពចំនួនដែលមានម្ចាស់គណនីឈ្មោះ Daley Uy និង Kim Sok បានប្រើប្រាស់ភាសាប្រមាថដល់អាយុជីវិតសម្ដេចតេជោ និងគ្រួសារក្នុងបណ្ដាញសង្គមហ្វេសបុក។

លោក ហ៊ុន ម៉ានី បានលើកឡើងថានេះមិនមែនជាលើកទីមួយទេដែលពួកអ្នកទាំងនេះបានធ្វើនយោបាយដែលអសីលធម៌មកលើគ្រួសាររបស់លោក។ លោកថាលោកអស់ទ្រាំជាមួយពួកដែលគ្មានសីលធម៌ទាំងនេះហើយ។

លោកថា៖ «ខ្ញុំមិនចោលការតម្កល់ផលប្រទេសជាតិនិងប្រជាជននោះទេ តែចំពោះអស់លោកគឺត្រូវមានវិធានការផ្សេងដែលស្របនឹងចរិកអស់លោក។ ប្រជាជន និងជាពិសេសយុវជន យុវនារីខ្មែរស្គាល់ចរិករបស់ខ្ញុំ តែអស់លោកកំពុងតែបង្រៀនអោយខ្ញុំចេះធ្វើនយោបាយក្តៅហើយ»៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក