ភ្នំពេញ៖ ព្រះមហាក្សត្រកម្ពុជា សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់តែងតាំងជំនួយការ ៤រូបដល់នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន។ នេះបើយោងតាមព្រះរាជក្រឹត្យដែលព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ឡាយព្រះហត្ថលេខានៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣។
ជំនួយការសម្តេចតេជោ ទាំង៤រូបនោះមាន លោក ឡុង ដា លោក ណាំ ភិរុណ លោក អ៊ន សុទ្ធីរ័ត្ន និងលោក ឃុត សុខុន។ ក្រៅពីតែងតាំងព្រះមហាក្សត្រក៏បានផ្ដល់ឋានៈដល់អ្នកទាំង៤ ស្មើនឹងអនុរដ្ឋលេខាធិការផងដែរ។
គូសរំលឹកផងដែរថា អ្នកទាំង៤ក៏ជាអង្គរក្សការពារសម្តេចតេជោ នឹងទើបតែត្រូវបានព្រះមហាក្សត្រ ដំឡើងឋានន្តរស័ក្តិពីឧត្តមសេនីយ៍ទោ (ផ្តាយ២) ទៅជាឧត្តមសេនីយ៍ឯក (ផ្តាយ៣) កាលពី១៩ ខែមេសា ឆ្នាំ២០២២។ អង្គរក្សទាំង៤រូបនោះតែងតែនៅការពារសុវត្ថិភាពដល់សម្តេចតេជោរាល់ការចេញទៅបេសកកម្មទាំងនៅក្នុងស្រុក និងក្រៅស្រុក៕