ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

មនុស្សនៅក្នុងនាវាមុជទឹក Titan ត្រូវបានប្រកាសថាស្លាប់ហើយ

អន្តរជាតិ៖ នាវាមុជទឹក Titan ដែលនាំមនុស្ស ៥នាក់ទៅទស្សនាខ្មោចកប៉ាល់ Titanic ក្នុងជម្រៅបាតសមុទ្រអាត្លង់ទិក ៣ ៨០០ម៉ែត្រ ត្រូវបានផ្ទុះ ដោយក្រុមអ្នកជំនាញបានរកឃើញបំណែកនៃនាវានោះ ដោយមនុស្សទាំង ៥នាក់នោះបានបាត់បង់ជីវិត។

យោងតាមព័ត៌មានផ្សាយដោយ CNN សេតវិមានអាមេរិកបានថ្លែងអំណរគុណដល់ឆ្មាំឆ្នេរសមុទ្រអាមេរិក និងដៃគូអន្តរជាតិសម្រាប់កិច្ចខិតខំប្រឹងប្រែងស្វែងរកនាវាមុជទឹកដែលបានបាត់ខ្លួនកាលពីថ្ងៃអាទិត្យទី១៨ ខែមិថុនា ឆ្នាំ២០២៣។

អ្នកនាំពាក្យសេតវិមានបានសម្តែងការសោកស្តាយចំពោះក្រុមគ្រួសារនៃមនុស្សទាំង ៥នាក់ដែលបានបាត់បង់មនុស្សជាទីស្រឡាញ់។

គ្រួសារនៃក្រុមហ៊ុន Ocean Gate ទាំងអស់រន្ធត់ចិត្តចំពោះដំណឹងដ៏សោកសៅនេះ។ Ocean Gate បានសរសេរសេចក្តីថ្លែងការណ៍មួយដោយជឿថានាយកប្រតិបត្តិនៃក្រុមហ៊ុនរបស់ពួកគេ គឺលោក Stockton Rush លោក Shahzada Dawood និងកូនប្រុសរបស់គាត់ Suleman Dawood, Hamish Harding និង Paul-Henri Nergeolet ត្រូវបានបាត់បង់ដោយសោកសៅ។

ក្នុងសេចក្តីថ្លែងការណ៍នោះបានរៀបរាប់ដូច្នេះថា៖ «ដួងចិត្តរបស់យើងនៅជាមួយព្រលឹងមនុស្សទាំង ៥នាក់នោះ និងសមាជិកគ្រួសាររបស់ពួកគេក្នុងអំឡុងពេលសោកនាដកម្មនេះ។ យើងសោកស្ដាយចំពោះការបាត់បង់ជីវិត និងមានក្តីអំណរដែលនាំឱ្យពួកយើងបានស្គាល់ពួកគេ»។

មនុស្ស ៥នាក់ដែលស្លាប់ក្នុងនាវាមុជទឹក Titan នោះរួមមាននាយកប្រតិបត្តិក្រុមហ៊ុន Titan លោក Stockton Rush មហាសេដី្ឋជនជាតិអង់គ្លេសលោក Hamish Harding អ្នកជំនួញជនជាតិប៉ាគីស្ថាន លោក Shahzada Dawood និងកូនប្រុសរបស់លោកម្នាក់ទៀត គឺលោក Suleman Dawood និងអ្នក ជំនាញមុជទឹកបារាំង លោក Paul Henry Nargeolet។

នាវាមុជទឹក Titan របស់ក្រុមហ៊ុន Ocean Gate ដែលដឹកពួកគេទាំង ៥នាក់នោះ គឺគ្រប់គ្រងដោយឧបករណ៍បញ្ជាហ្គេម ហើយក្នុងនាវាមុជទឹកនោះមានអុកស៊ីសែនសម្រាប់មនុស្សម្នាក់តែ ៩៦ម៉ោងប៉ុណ្ណោះ ស្មើនឹងរយៈពេល ៤ថ្ងៃ។

ពួកគេទាំង ៥នាក់នោះបានចំណាយប្រាក់ក្នុងម្នាក់ចំនួន ២៥ម៉ឺនដុល្លារដើម្បីទស្សនាកប៉ាល់ Titanic ដែលលិចនៅក្រោមបាតសមុទ្រដ៏ជ្រៅកាលពី ១១១ឆ្នាំមុន ពោលក្នុងឆ្នាំ១៩១២៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក