ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រុមអ្នកជំនាញកំពុងស្វះស្វែងរកនាវាដែលលិចក្នុងមហាសមុទ្រអាត្លង់ទិច ខណៈជិតអស់អុកស៊ីសែន

អន្តរជាតិ៖ នាវាមុជទឹកដែលផ្ទុកមនុស្សចំនួន ៥នាក់ទៅទស្សនាកប៉ាល់ខ្មោចទីតានិច បានលិចនៅក្រោមបាតសមុទ្រតាំងពីថ្ងៃអាទិត្យទី១៨ ខែមិថុនា ឆ្នាំ២០២៣ គិតមកដល់ពេលនេះក្រុមអ្នករុករកនៅមិនទាន់កំណត់បានគោលដៅរបស់នាវានោះនៅឡើយទេ ខណៈពួកគេជិតអស់អុកស៊ីសែនត្រឹមថ្ងៃនេះ។

នាវាមុជទឹក Titan របស់ក្រុមហ៊ុន Ocean Gate ដែលគ្រប់គ្រងដោយឧបករណ៍បញ្ជាហ្គេម Xbox 360 ដែលបានលិចជាមួយមនុស្ស ៥នាក់នោះ បានជម្រុជទៅក្រោមបាតសមុទ្រតែជាង ១ម៉ោងក៏បាត់ការទាក់ទង រហូតមកដល់ពេលនេះរយៈពេល ៤ថ្ងៃហើយ ខណៈអុកស៊ីសែនអាចជួយពួកគេត្រឹមតែជិត ១០០ម៉ោងប៉ុណ្ណោះ។

មនុស្សដែលជាប់នៅក្នុងនាវាមុជទឹក Titan ចំនួន ៥នាក់សុទ្ធតែជាមហាសេដ្ឋី និងមានឋានៈតួនាទីខ្ពង់ខ្ពស់ ដោយមាននាយកប្រតិបត្តិក្រុមហ៊ុន Ocean Gate ក៏ជាប់នៅនាវាជ្រមុជទឹកនោះផងដែរ មានប្រធានក្រុមហ៊ុនយន្តហោះឯកជន Action Aviation មហាសេដ្ឋីជនជាតិប៉ាគីស្ថាន និងអង់គ្លេស និងអ្នកជំនាញរុករកក្នុងសមុទ្រជនជាតិបារាំង។

ពួកគេទាំង ៥នាក់នោះបានចំណាយប្រាក់ចំនួន ២៥ម៉ឺនដុល្លារដើម្បីទស្សនាកប៉ាល់ Titanic ដែលលិចនៅក្រោមបាតសមុទ្រដ៏ជ្រៅកាលពី ១១១ឆ្នាំមុន ពោលក្នុងឆ្នាំ១៩១២៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក