ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សាលាអាមេរិកាំងហ្គោលដិនហ្គេតបើកការដ្ឋានសាងសង់សាខាថ្មី

ភ្នំពេញ៖ បន្ទាប់ពីបើកសម្ពោធសាខាភ្នំពេញថ្មីកាលពីខែសីហា ឆ្នាំ២០២២ នៅឆ្នាំនេះសាលាអាមេរិកកាំងហ្គោលឌិនហ្គេត បានបើកការដ្ឋានសាងសង់សាខាថ្មីរបស់ខ្លួននៅក្នុងខណ្ឌមានជ័យបន្ថែមទៀតដោយមានការចូលរួមជាអធិបតីពីរដ្ឋមន្ត្រីការពារជាតិ សម្ដេចពិជ័យសេនា ទៀ បាញ់ ផងដែរ។ នេះគឺជាសាខាទី៦ ហើយបន្ទាន់ពីសាលាមានវត្តមាននៅកម្ពុជាក្នុងឆ្នាំ១៩៩៦។

ថ្លែងនៅក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់សាលាអាមេរិកាំងហ្គោលឌិនហ្គេតនៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ អគ្គនាយិកាសាលាអាមេរិកាំងហ្គោលឌិនហ្គេតលោកស្រី ហេង សុគន្ធា មានប្រសាសន៍ថា ការបើកការដ្ឋានសាងសង់សាខាសាលាថ្មីនៅក្នុងខណ្ឌមានជ័យនៅពេលនេះគឺដើម្បីឆ្លើយតបទៅនឹងការគាំទ្រការផ្ដល់ទំនុកចិត្តពីសំណាក់អាណាព្យាបាល សិស្សានុសិស្សទាំងអស់ ក៏ដូចជាបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា។ គម្រោងសាងសង់សាខាថ្មីនេះមានតម្លៃជិត២៣លានដុល្លារអាមេរិក។

គម្រោងថ្មីស្ថិតនៅតាមបណ្ដោយមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានី ភ្នំពេញ នៅលើផ្ទៃដីទំហំ ៥ហិចតា ដែលមានផ្ទៃសំណង់សរុប ៣២ ៥៨២ ម៉ែត្រក្រឡា រួមមាន អាគាររដ្ឋបាល អគារសិក្សាកម្រិតមត្តេយ្យ អគារសិក្សាកម្រិតបឋម អគារកម្រិតមធ្យមសិក្សា អគារសាលសន្និសីទ អគារស្ទាក់នៅរបស់សិស្ស អគារហាត់ប្រាណ តារាងបាល់ទាត់ តារាងបាល់បោះ និងបាល់ទះ អាងហែលទឹក សួនជ្រាបទឹក៣០%នៃផ្ទៃដី អាហារដ្ឋាន ទីធ្លាលេងកីឡា ចំណតរថយន្តនិងម៉ូតូ ប្រកបដោយសុវត្ថិភាព ដែលអាចទទួលសិស្សានុសិស្សចូលរៀនបាន ចំនួនប្រមាណ ២ ៥០០នាក់ និងអាចផ្ដល់ឱកាសការងារ ជូនដល់លោកគ្រូ អ្នកគ្រូ និងបុគ្គលិកសិក្សាចំនួនប្រមាណ ៥០០នាក់។

ឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិ សម្ដេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថាអបអរសាទរចំពោះការវិវឌ្ឍន៍ថ្មីរបស់សាលា GGAS ដែលសម្ដេចថាជាការចូលរួមចំណែកជាមួយគោលនយោបាយរដ្ឋាភិបាលដែលសំដៅលើការអភិវឌ្ឍន៍ ទឹក ផ្លូវ ភ្លើង និងមនុសុ្ស។ សម្ដេចបន្ថែមថាការអភិវឌ្ឍន៍ធនធានមនុស្សគឺជាអទិភាពមួយខ្ពស់ជាងគេ ហើយជារឿងដែលល្អដែលវិស័យឯកជនបានចូលរួមក្នុងការអភិវឌ្ឍន៍លើធនធានមនុស្សនៅកម្ពុជា។

សម្ដេចថា៖ «ខ្ញុំមានជំនឿយ៉ាងមុតមាំថាតាមរយៈនៃការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅពេលនេះរួមទាំងការខិតខំបង្រៀនសិស្សនុសិស្សទាំងភាសាខ្មែរ ភាសាបរទេសសិក្សាថែមទៀត ក្មួយៗនឹងក្លាយជាធនធានមនុស្សដែលមានចំណេះដឹង ចំណេះធ្វើសម្រាប់ដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាពខ្ពស់សម្រាប់បន្តវេន កសាងការពារអភិវឌ្ឍន៍សង្គមជាតិឱ្យឆ្លើយតបនឹងបដិវត្តន៍នៃការវិវត្តន៍ក្នុងតំបន់នឹងពិភពលោក»

ក្នុងកម្មវិធីបើកការដ្ឋាននេះក៏មានការប្រគល់មេដាយជូនសិស្សឆ្នើមរបស់សាលាផងដែរ។

សាលា Golden Gate American School ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៦ ដែលផ្តល់ការបង្រៀនថ្នាក់មត្តេយ្យជាភាសាអង់គ្លេស ថៃ ជប៉ុន ចិន ជំនាញកុំព្យូទ័រ និងវគ្គខ្លីៗជាច្រើនដូចជា ទីផ្សារ រដ្ឋបាល ការគ្រប់គ្រងទូទៅ និងគណនេយ្យ។

ក្នុងឆ្នាំ២០០៩-២០១០ សាលាបានបើកបង្រៀនចំណេះទូទៅភាសាខ្មែរ អង់គ្លេស និងចិន សម្រាប់ថ្នាក់ឧត្តមសិក្សា។ កិច្ចខិតខំប្រឹងប្រែងរបស់បុគ្គលិកសិក្សា និងគ្រូបង្រៀនដែលមានប្រវត្តិអប់រំរឹងមាំ និងកម្មវិធីសិក្សាត្រូវនឹងកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា។ សិក្សានៅសាលា GGAS សិស្សនឹងទទួលបានវិញ្ញាបនបត្រពីរ ដោយ ១ទទួលបានពីនាយកដ្ឋានអប់រំ យុវជន និងកីឡា និងមួយទៀតពីសាលានៅសហរដ្ឋអាមេរិក។ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិជាតិដែលផ្តល់ដោយក្រសួងអប់រំ យុវជន និងកីឡា និងវិញ្ញាបនបត្រថ្នាក់ទី១២ ដែលចេញដោយសាលា Golden Gate American School គឺមានតម្លៃសមមូល៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក