សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់លោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុននៅកម្ពុជា | នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរំលឹកសាធារណជនឱ្យប្រុងប្រយ័ត្នលើការសាកបញ្ចូលថ្មនៅទីសាធារណៈ | ពិធីករកីឡា លោក គន្ធ ជីវ័ន្ធ ទទួលមរណភាពមុននេះបន្តិចនៅឯមន្ទីរពេទ្យប្រទេសថៃ | លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីពិធីបិទកម្មវិធីអប់រំសីលធម៌ព្រះពុទ្ធសាសនា បំបួសកុលបុត្រ កុលធីតា ចំនួន ៦៣០ អង្គ/នាក់ វគ្គទី១១ ឆ្នាំទី១១ នាបរិវេណវត្តភ្នៀតសិម្ពលី |

ប្រធានអាជ្ញាធរអធិការកិច្ចរដ្ឋឡាវ ចាប់អារម្មណ៍លើវិស័យអធិការកិច្ចនៅកម្ពុជា

ភ្នំពេញ៖ ប្រធានអាជ្ញាធរអធិការកិច្ចរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យឡាវ លោក ផាញ់ ភំម៉ាថាត (Khamphanh Phommathath) មានការចាប់អារម្មណ៍ និងបានស្នើសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដើម្បីបានចែករំលែកនូវពិសោធន៍ដែលពាក់ព័ន្ធវិស័យអធិការកិច្ចនៅកម្ពុជា។

លោក ផាញ់ ភំម៉ាថាត លើកឡើងបែបនេះក្នុងជំនួបសំដែងការគួរសម និងពិភាក្សាការងារ ជាមួយឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣។

ក្នុងឱកាសនោះដែរ លោក ខាំផាញ់ ភំម៉ាថាត បានថ្លែងនូវការកោតសរសើរចំពោះការរីកចំរើនយ៉ាងឆាប់រហ័សរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាពិសេសជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ាន និង កីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេមថ្មីៗនេះ ព្រមទាំងអរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលតែងតែបានជួយជ្រោមជ្រែងជួយដល់ប្រទេសឡាវស្ទើរតែគ្រប់ដំណាក់កាល ជាពិសេសនៅក្នុងដំណាក់កាលកូវីដ-១៩។

ជាការឆ្លើយតប សម្តេចកិត្តិសង្គហបណ្ឌិតបានលើកឡើងអំពីតួនាទីភារកិច្ចរបស់ក្រសួងលើគ្រប់វិស័យទូទាំងប្រទេសដូចជា ធ្វើអធិការកិច្ចលើកិច្ចការរដ្ឋបាល លើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ តាមដានការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា ដើម្បីរួមចំណែក បង្ការ ទប់ស្កាត់អំពើពុករលួយ និងជម្រុញប្រសិទ្ធិភាពការងាររដ្ឋ។

ជាមួយគ្នានេះ ក៏មានទទួល និងដោះស្រាយពាក្យបណ្តឹងតវ៉ា និងបណ្តឹងបរិហាររបស់ប្រជាពលរដ្ឋ ព្រមទាំងការងារទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា ដែលក្នុងនោះមានការផ្សព្វផ្សាយច្បាប់ ដែលរដ្ឋសភាបានអនុម័តរួចជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេស ធ្វើវេទិកាសាធារណៈដើម្បីប្រមូលមតិយោបល់ សំណូមពរពីប្រជាជន សម្របសម្រួលដោះស្រាយសំណូមពររបស់ប្រជាជន និងការងារបណ្តុះបណ្តាលមុខជំនាញអធិការកិច្ច គ្រប់កម្រិតតាមរយៈវិទ្យាស្ថានជាតិអធិការកិច្ច។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន គូសបញ្ជាក់ថា ទស្សន:កិច្ចរបស់ឯកឧត្តម នាថ្ងៃនេះ មានអត្ថន័យសំខាន់ណាស់ ក្នុងការផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យអធិការកិច្ចនៃប្រទេសយើងទាំងពីរ និងចូលរួមចំណែកលើកកម្ពស់ទំនាក់ទំនង និងសហប្រតិបត្តិការរវាងប្រទេសជិតខាង ឱ្យកាន់តែស៊ីជម្រៅ គ្រប់ជ្រុងជ្រោយ និងមានលក្ខណៈជាយុទ្ធសាស្ត្រថែមទៀត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក