ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

មន្ទីរពេទ្យតេជោកោះធំកំពុងខ្វះពេទ្យជាង ១០០នាក់ ខណៈគ្រោងនឹងដាក់ដំណើរការជាផ្លូវការនៅខែសីហាខាងមុខ

កណ្តាល៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងឱ្យដឹងថា មន្ទីរពេទ្យតេជោកោះធំ ដែលស្ថិតនៅក្នុងស្រុកកោះធំ ខេត្តកណ្តាល គ្រោងដាក់ឱ្យដំណើរការជាផ្លូវការនៅខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ។

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់នៅក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មានក្រោយចប់ពិធីប្រគល់ថវិកាមូលនិធិសប្បុរសធម៌បានមកពីកម្មវិធី «ខួប៣ឆ្នាំផ្លាកលេខពិសេសផ្ទាល់ខ្លួន» ទៅមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារជាតិ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ថា មន្ទីរពេទ្យតេជោកោះធំ ដែលជាមន្ទីរពេទ្យស្រុកដ៏ធំមួយ ត្រូវបានសាងសង់រួចរាល់ចប់ជាស្ថាពរ ហើយគ្រោងដាក់ឱ្យសម្ពោធជាផ្លូវការនៅខែសីហាខាងមុខនេះ។

មន្ទីរពេទ្យតេជោកោះធំ បានប្រែមុខមាត់ថ្មីបំពាក់ទៅដោយឧបករណ៍ព្យាបាលបែបទំនើបៗ ដែលខុសពីមុន គ្រាន់តែជាមន្ទីរពេទ្យបង្អែកស្រុកកោះធំ។ រដ្ឋមន្ត្រីក្រសួងសាធារណការថ្លែងឱ្យដឹងថា មន្ទីរពេទ្យតេជោកោះធំ សាងសង់ឡើងចំណាយថវិកាចំនួន ៩លាន ២សែនដុល្លារ ហើយក្នុងមន្ទីរពេទ្យមានការបំពាក់សម្ភារបរិក្ខារពេទ្យ និងឧបករណ៍បច្ចេកទេសទំនើបៗសម្រាប់ព្យាបាលជំងឺដែលមានតម្លៃសរុបពី៤ ទៅ៥លានដុល្លារ។

បើតាមរដ្ឋមន្ត្រី ថវិកាសរុបដែលយកទៅសាងសង់មន្ទីរពេទ្យដ៏ធំមួយនេះ គឺមិនមែនជាថវិការបស់រដ្ឋឡើយ ពោលបានមកពីសប្បុរសជនទាំងអស់ ដោយសប្បុរសជនខ្លះបរិច្ចាគកន្លះលានដុល្លារ ខ្លះទៀតបរិច្ចាគ ១លានដុល្លារ។

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា មន្ទីរពេទ្យនេះមិនគ្រាន់តែជាមន្ទីរពេទ្យក្នុងស្រុកនោះទេ តែជាមន្ទីរពេទ្យក្នុងតំបន់ដែលមានខា្នតស្តង់ដារអន្តរជាតិមិនចាញ់នឹងមន្ទីរពេទ្យធំៗនៅភ្នំពេញឡើយ ដែលអាចឱ្យពលរដ្ឋក្នុងខេត្តកណ្តាល និងខេត្តតាកែវ អាចមកព្យាបាលនៅមន្ទីរពេទ្យនេះបាន។

រដ្ឋមន្ត្រីក្រសួងបានគូសបញ្ជាក់ថា មន្ទីរពេទ្យនេះមានអ្នកជំនាញផ្នែកសុខាភិបាលតែ ៨០រូប ខណៈមន្ទីរពេទ្យនេះត្រូវការគ្រូពេទ្យ និងវេជ្ជបណ្ឌិតប្រមាណ ១៨០រូបទើបគ្រប់គ្រាន់ ដោយខ្វះប្រធាន អនុប្រធាន និងវេជ្ជបណ្ឌិត។ ទេសរដ្ឋមន្ត្រីបានស្នើដល់មន្ត្រីសុខាភិបាលក្នុងមន្ទីរពេទ្យកុមារជាតិ ឬវេជ្ជបណ្ឌិតរូបណាដែលចាប់អារម្មណ៍ចង់ធ្វើជាប្រធាន និងអនុប្រធានមន្ទីរពេទ្យមួយនេះអាចប្រាប់ទៅក្រសួងសាធារណការ។ បន្ទាប់មកក្រសួងនឹងបញ្ជូនទៅរៀនវគ្គបណ្តុះបណ្តាលនៅសហរដ្ឋអាមេរិកចំនួន២ ឬទៅ៣ខែ មុននឹងយកជំនាញនេះទៅអនុវត្តនៅមន្ទីរពេទ្យ។

មន្ទីរពេទ្យតេជោកោះធំនេះ ចាប់ផ្តើមបុកគ្រឹះសាងសង់ឡើងនៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ ដែលអាចផ្តល់សេវាសុខាភិបាលសាធារណៈជូនពលរដ្ឋប្រមាណជាង ៦០ម៉ឺននាក់ដែលរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក នៃខេត្តកណ្តាល និងស្រុកព្រៃកប្បាស នៃខេត្តតាកែវ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក