ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក កៅ គឹមហួន ជួបពិភាក្សាការងារប្រធានបេសកកម្មតំបន់អាស៊ីរបស់ទីភ្នាក់ងារ USAID និងរដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិកាណាដា

ឥណ្ឌូនេស៊ី៖ អគ្គលេខាធិការអាស៊ាន លោក កៅ គីមហួន បានទទួលជួបពិភាក្សាការងារលោក Steve Olive ប្រធានបេសកកម្មតំបន់អាស៊ីរបស់ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអាមេរិក (USAID) និងរដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិ លើកកម្ពស់ការនាំចេញ ធុរកិច្ចតូច និងការអភិវឌ្ឍសេដ្ឋកិច្ចកាណាដា លោកស្រី Mary Ng នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។

ក្នុងជំនួបជាមួយលោក Steve Olive ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈអំពីទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុប និង ផ្លាស់ប្តូរយោបល់លើមធ្យោបាយ និងមធ្យោបាយដែលមានសក្តានុពលក្នុងការជំរុញកម្មវិធីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អាស៊ាន-សហរដ្ឋអាមេរិក និងលើបញ្ហាដែលមានផលប្រយោជន៍ទៅវិញទៅមកនាពេលបច្ចុប្បន្ន។

ជាមួយគ្នានោះ ក្នុងថ្ងៃដដែលលោក កៅ គឹមហួន ក៏បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Mary Ng រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិ លើកកម្ពស់ការនាំចេញ ធុរកិច្ចតូច និងការអភិវឌ្ឍសេដ្ឋកិច្ច របស់កាណាដា តាមរយៈអនឡាញ ដោយភាគីទាំងពីរបានពិភាក្សាអំពីទំនាក់ទំនងសេដ្ឋកិច្ចអាស៊ាន-កាណាដា យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់កាណាដា និងកិច្ចសហប្រតិបត្តិការដែលអាចកើតមានផ្សេងទៀតក្នុងការពង្រឹងទំនាក់ទំនងអាស៊ាន-កាណាដា រួមទាំងតាមរយៈការចរចាសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា។

គួរឱ្យដឹងដែរថា នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ដដែលនោះ អគ្គលេខាធិការអាស៊ានរូបនេះក៏បាន បន្តទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិ នៃសភាអឺរ៉ុប ដឹកនាំដោយលោក Bernd Lange ដោយក្នុងជំនួបនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈអំពីទំនាក់ទំនងអាស៊ាន-សហភាព អឺរ៉ុប។

ទន្ទឹមនោះ លោក កៅ គីមហួន ក៏ជួបពិភាក្សាការងារជាមួយ ឯកអគ្គរាជទូតជប៉ុនប្រចាំអាស៊ាន លោក Kiya Masahiko ផងដែរ ដោយភាគីទាំងពីរបានកត់សម្គាល់ពីវឌ្ឍនភាពនៃ សមិទ្ធភាពដែលអាចសំរេចបាន និង ផ្លាស់ប្តូរយោបល់លើវឌ្ឍនភាពនៃការប្រគល់ជូនសម្រាប់ឆ្នាំទី៥០ នៃទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការអាស៊ាន-ជប៉ុន ក្នុងឆ្នាំនេះ រួមទាំងការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ជប៉ុន ព្រមទាំងការត្រៀមរៀបចំសម្រាប់សន្និសីទថ្នាក់រដ្ឋមន្ត្រីអាស៊ាននាពេលខាងមុខ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក