វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

គ្រឿងញៀនជាង ៣០គីឡូក្រាមត្រូវបានអាជ្ញាធររឹបអូស ក្រោយឃាត់ខ្លួនជនសង្ស័យ ១នាក់

បាត់ដំបង៖ កម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង បានបង្រ្កាបបានបទល្មើសគ្រឿងញៀននៅចំណុចភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ដោយឃាត់ខ្លួនបានជនសង្ស័យជួញដូរគ្រឿងញៀនចំនួន ១នាក់ និងរឹបអូសបានគឿងញៀន និងសារធាតុញៀនបានចំនួនជាង ៣០គីឡូក្រាម។

អាជ្ញាធរបានឃាត់ខ្លួនជនសង្ស័យចំនួន ១នាក់ ឈ្មោះ ថោ សូស៊ីវិន ហៅ ពិន ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរជាងម៉ូតូ មានទីលំនៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ជាមួយវត្ថុតាងម្សៅក្រាមពណ៌សថ្លា ម៉ាទឹកកក (ICE) ១កញ្ចប់ ទម្ងន់ ១ ០១៨,៧៤ក្រាម (ថ្លឹងទាំងសំបកថង់) ម៉ូតូ ១គ្រឿង ម៉ាក RAIDER ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1W-4635 ទូរស័ព្ទដៃ ២គ្រឿង។

ក្រោយពីឃាត់ខ្លួន នៅថ្ងៃដដែលនោះ កម្លាំងជំនាញបានបន្តឆែកឆេរលំនៅដ្ឋានចំនួន ២កន្លែងបន្ថែមទៀត ដោយរឹបអូសបានវត្ថុតាងបន្ថែមទៀត។

វត្ថុតាងដែលបង្រ្កាបបានទាំងអស់គឺមានដូចជាម្សៅក្រាមពណ៌សថ្លា ម៉ាទឹកកក (ICE) ចំនួន ៤៧កញ្ចប់ ទម្ងន់ ៣១ ៧១៣,៣៤ក្រាម (ថ្លឹងទាំងសំបកថង់) ជញ្ជីងថ្លឹងគ្រឿងញៀន ១គ្រឿង ទូរស័ព្ទដៃ ២គ្រឿង ម៉ូតូ ១គ្រឿងម៉ាក RAIDER ពណ៌ខ្មៅ ផ្លាកលេខបន្ទាយមានជ័យ 1W-4635 លេខតួ 136298 ប្រាក់បាតចំនួន ១ ២០០បាត ប្រាក់ដុល្លារចំនួន ១០០ដុល្លារ ប្រាក់រៀលចំនួន ៤ ០០០ ០០០រៀល អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ១សន្លឹក ផ្លាកលេខម៉ូតូ ២សន្លឹក (ភ្នំពេញ 1E-9727 និងបាត់ដំបង 1C-7173) កាបូបយួរដៃចំនួន២ និងការ៉ុងចំនួន២។

ជនសង្ស័យ និងវត្ថុតាង ត្រូវត្រូវបានការិយាល័យប្រឆាំងគ្រឿងញៀន នៃទីបញ្ជាការកងរាជអាវុធហត្ថខេត្តកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក