ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោកយាយអាយុ ៨០ឆ្នាំម្នាក់ដាក់ពាក្យប្ដឹងមេភូមិដោយចោទថាបានឃុបឃិតជាមួយកូនស្រីបន្លំឯកសារដីធ្លី

ភ្នំពេញ៖ លោកយាយ កង ស៊ឺន អាយុ ៨០ឆ្នាំ សម្រេចចិត្តដាក់ពាក្យបណ្ដឹង ប្ដឹងមេភូមិក្រាំងស្វាយលោកស្រី កែវ ប៊ុនធឿន និងអតីតមេភូមិក្រាំងស្វាយលោក កឹម ឈឺម ដោយបានចោទថាបានធ្វើឯកសារបញ្ជាក់ប្រវត្តិដីក្លែងក្លាយឱ្យទៅកូនស្រីបង្កើតរបស់លោកយាយ។

យោងតាមពាក្យបណ្តឹងដែលដាក់ទៅចៅសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ឲ្យជួយដោះស្រាយបានឱ្យដឹងថា លោកយាយ កង ស៊ឺន បច្ចុប្បន្ននៅផ្លូវជាតិលេខ២ ភូមិក្រាំស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានឱ្យដឹងថាទាំងអតីតមេភូមិ និងមេភូមិក្រាំងស្វាយបច្ចុប្បន្នបានឃុបឃិតជាមួយកូនស្រីបង្កើតឈ្មោះ ម៉ៅ សារី និងកូនប្រសាររបស់អ្នកស្រីគឺលោក ស៊ិន ថាច ធ្វើឯកសារបញ្ជាក់ប្រវត្តិដី៣កន្លែងដែលភូតកុហកសវតាដីស្រែដែលជាកម្មសិទ្ធិរបស់អ្នកស្រីនិងប្ដី។

ដីទាំងបីកន្លែងនោះមានដីទំហំ ៣០អាមួយកន្លែង និងដីទំហំ២ហិតាមួយកន្លែង និងដីទំហំ ៥១០ម៉ែត្រការ៉េមួយកន្លែងដែលលោកយាយ កង ស៊ឺន អះអាងថាជាកម្មសិទ្ធិរបស់ខ្លួននិងប្ដីដែលបានទទួលមរណៈ។

ក្នុងពាក្យបណ្ដឹងនោះបានលើកឡើងថាលិខិតបញ្ជាក់ប្រវត្តិដីដែលមេភូមិបានធ្វើនោះបានសរសេរថាឈ្មោះ ម៉ៅ សារី និងប្ដីឈ្មោះ ស៊ិន ថាច បានគ្រប់គ្រដីនិងផ្ទះតាំងពីឆ្នាំ១៩៧៩ ដែលអ្នកស្រីម្ចាស់បន្ដឹងថាជាការភូតកហុសមិនត្រឹមត្រូវ។

ក្នុងពាក្យបណ្ដឹងនោះសរសេរបន្ថែមថា៖ «ការពិតក្នុងឆ្នាំ១៩៧៩ កូនស្រីឈ្មោះ ម៉ៅ សារី ទើបតែមានអាយុ ១២ឆ្នាំ ហើយកូនប្រសារឈ្មោះ ស៊ិន ថាច ទើបតែមានអាយុ ៨ឆ្នាំប៉ុណ្ណោះហើយអ្នកទាំងពីមិនទាន់រៀបការនោះទេ។ ម្យ៉ាងវិញទៀតក្នុងខ្លឹមសារលិខិតបញ្ជាក់ប្រវត្តិដីខាងលើនេះ បានកុហកថាមិនមានបង្កាន់ដៃកាន់កាប់ដីនោះទេ ដែលនេះជាបំភ្លើសខុសពីការពិត ព្រោះថាដីផ្ទះនេះមានបង្កាន់ដៃដីចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៩០ ដែលដាក់ឈ្មោះ គិន ម៉ៅ ជាប្ដីរបស់ខ្ញុំ»

ក្នុងពាក្យបណ្តឹងដដែលបានឱ្យដឹងទៀតថា លោក យាយ កង ស៊ឺន បានលើកឡើងថាកូនស្រីឈ្មោះ ម៉ៅ សារី និងកូនប្រសារបានធ្វើទុក្ខបុកម្នេញមកលើលោកយាយជាម្តាយចាស់ជរា ដូចជាបង្អត់អាហារ/ផ្តល់អាហារមិនគ្រប់គ្រាន់ មិនមានលុយជាប់ខ្លួន ពេលឈឺថ្កាត់មិនមើល និងមិនយកទៅពេទ្យ រួមទាំងប្រើសម្តីធ្ងន់ៗឲ្យឈឺចាប់ និងសកម្មភាពអាក្រក់ៗជាច្រើនផ្សេងទៀត ក្នុងចេតនាធ្វើបាបផ្លូវចិត្តលោកយាយ និងធ្វើឲ្យសុខភាពចុះខ្សោយ ដែលជាការបង្ខំឲ្យលោកយាយចាកចេញពីផ្ទះ និងរហូតដល់លោកយាយពុំអាចទ្រាំរស់នៅជាមួយបាន ក៏ទៅរស់នៅក្នុងផ្ទះជាមួយប្អូនស្រីបង្កើត។

លោកយាយ កង ស៊ឺន បានសំណូមពរចៅសង្កាត់ព្រែកកំពឹសជួយអន្តរាគមន៍ដោះស្រាយករណីវិវាទនេះ ដោយផ្តល់ភាពយុត្តិធម៌ដល់លោកយាយជាមនុស្សចាស់ជរា និងមានពិការភាពជើង ក៏មិនមានជីវភាពធូរធារ ហើយមានបន្ទុកចិញ្ចឹមកូនផងដែរ។

EAC News នៅមិនទាន់អាចទាក់ទងមេភូមិក្រាំងស្វាយលោកស្រី កែវ ប៊ុនធឿន និងអតីតមេភូមិក្រាំងស្វាយ លោក កឹម ឈឺម ដើម្បីបញ្ជាក់លើករណីនេះបាននៅឡើយទេ ខណៈចៅសង្កាត់ លោក កន សុកេន បានប្រាប់ថា បណ្ដឹងនេះត្រូវបានចៅសង្កាត់រងទី២ បានទទួលរួចហើយកាលពីម្សិលមិញថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ខណៈរូបលោកកំពុងមានរវល់មានកិច្ចប្រជុំ នឹងថាស្រាវជ្រាវបន្ថែមលើករណីនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក