វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

ក្រសួងការងារចុះហត្ថលេខាជាមួយសាលាមួយរបស់សឹង្ហបុរីក្នុងគោលដៅបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់សិស្ស ១លាន៥សែននាក់ដោយឥតគិតថ្លៃ

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ បានចុះអនុស្សរណៈយោគយល់គ្នាជាមួយសាលាអន្តរជាតិកម្ពុជា-សិង្ហបុរី ( SCIA) របស់ប្រទេសសិង្ហបុរី ដើម្បីត្រៀមរៀបចំវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជន បុគ្គលិក កម្មករ និយោជិត ដែលបម្រើការក្នុងវិស័យការងារ ដែលស្ថិតក្នុងគ្រួសារក្រីក្រ និងងាយរងគ្រោះប្រមាណ ១,៥លាននាក់។

តាមព័ត៌មានផ្សាយដោយក្រសួងការងារ វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនេះនឹងអនុវត្តចាប់ពីខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ។ វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនេះធ្វើឡើងក្រោយពី រាជរដ្ឋាភិបាលបានជំរុញឱ្យមានវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនេះឱ្យកាន់តែសម្បូរបែបបន្ថែមទៀតដើម្បីបំពេញតម្រូវការវិនិយោគិននៅកម្ពុជាដែលកំពុងមានតម្រូវការធនធានមនុស្សដែលមានជំនាញវិជ្ជាជីវៈ។

រដ្ឋមន្ត្រីក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានលើកឡើងថា រាជរដ្ឋាភិបាលនឹងរ៉ាប់រងទទួលបន្ទុកលើថ្លៃសិក្សា និងផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែជូនដល់កម្មករ និយោជិត យុវជនដែលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ។

លោក អ៊ិត សំហេង ថ្លែងថា ការចុះអនុស្សរណៈយោគយល់គ្នាជាមួយសាលាអន្តរជាតិ SCIA នេះជាការចូលរួមយ៉ាងសំខាន់ក្នុងការអភិវឌ្ឍជំនាញវិជ្ជាជីវៈរបស់យុវជននៅកម្ពុជាដែរ។

លោក អ៊ិត សំហេង គូសបញ្ជាក់ថាគោលបំណងដែលរាជរដ្ឋាភិបាលរ៉ាប់រងការចំណាយលើការសិក្សាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈរបស់កម្មករ និយោជិត និងយុវជន គឺដើម្បីបង្កើនសមត្ថភាពដល់ពួកគេសម្រាប់ឆ្លើយតបនឹងតម្រូវការនៃកម្លាំងពលកម្មជំនាញសម្រាប់ការវិនិយោគថ្មីៗនៅកម្ពុជា ផ្តល់ឱកាសឱ្យពួកគេមានជំនាញសម្រាប់យកទៅធ្វើការងារ ឬបង្កើតមុខរបរដោយខ្លួនឯងបង្កើនប្រាក់ចំណូលដើម្បីសម្រេចឱ្យបានតាមគោលនយោបាយជាតិឆ្នាំ២០២០ កម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០២៥ កម្ពុជាជាប្រទេសមានចំណូលកម្រិតខ្ពស់។

នាយកសាលា SCIA លោក តាន់ វីភីន បានថ្លែងថា ខាងសាលាមានកម្មវិធីអប់រំបណ្តុះបណ្តាលពីសិង្ហបុរីស្រាប់ គ្រាន់តែយកមកផ្តល់ការបណ្តុះបណ្តាលដល់សិក្ខាកាមជាមួយនឹងគ្រូជំនាញមកពីសិង្ហបុរី៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក