ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ខេត្តកំពង់ឆ្នាំងជាខេត្តទី៥ ដែលបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល

កំពង់ឆ្នាំង៖ ខេត្តកំពង់ឆ្នាំង គឺជាខេត្តទី៥ ដែលប្រកាសថាជាខេត្តបញ្ឈប់បន្ទោបង់ពាសវាលពាសកាល។ ពិធីប្រកាសទទួលស្គាល់ធ្វើឡើងនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតិភាព រដ្ឋលេខាធិការប្រចាំការ លោក សួស គង់ តំណាងរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លោក អ៊ុក រ៉ាប៊ុន អភិបាលខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធិ និងសមាជិកក្រុមប្រឹក្សាខេត្ត។

រដ្ឋលេខាធិការប្រចាំការ លោក សួស គង់ បានបញ្ជាក់ថា ខេត្តកំពង់ឆ្នាំងសម្រេចបានជាខេត្តឈប់បន្ទោបង់ពាសវាលពាសកាលក្នុងឆ្នាំ២០២៣នេះ ជាមោទនភាពបំផុតរបស់រដ្ឋបាលកំពង់ឆ្នាំងទាំងមូល ដែលបានឆ្លើយតបតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជានៅឆ្នាំ២០២៥ ដែលពលរដ្ឋនៅក្នុងសហគមន៍ជនបទត្រូវមានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យប្រកបដោយនិរន្តរភាព។

លោកបានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវលើកទឹកចិត្តឱ្យប្រជាពលរដ្ឋសាងសង់បង្គន់ កៀរគរថវិកាពីសប្បុរសជន សម្រាប់ជួយគាំទ្រដល់គ្រួសារក្រីក្រខ្វះលទ្ធភាព ក្នុងការសាងសង់បង្គន់អនាម័យ ដើម្បីឱ្យខេត្តកំពង់ឆ្នាំងអាចសម្រេចបានជាខេត្តឈប់បន្ទោបង់ពាសវាលពាសកាល ដើម្បីលើកកម្ពស់សេដ្ឋកិច្ច និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។

អភិបាលខេត្តកំពង់ឆ្នាំង លោក ស៊ុន សុវណ្ណារិទ្ធិ បានលើកឡើងថា ក្នុងខេត្តកំពង់ឆ្នាំងទាំងមូលមានអណ្ដូងស្នប់សរុប ចំនួន ១៩ ៧១៩ អណ្ដូងលូសរុបចំនួន ១០ ៦៤៤ ស្រះសហគមន៍សរុបចំនួន ១៨០ អាងត្រងទឹកភ្លៀងសរុបចំនួន ១ ០៣៣ ប្រព័ន្ធចែកចាយទឹកសហគមន៍សរុបចំនួន ១៧កន្លែង ស្ថានីយ៍បន្សុទ្ធទឹកស្អាតសរុបចំនួន ១២កន្លែង។

អភិបាលខេត្តកំពង់ឆ្នាំងគូសបញ្ជាក់ថា គិតមកដល់ត្រឹមខែធ្នូ ឆ្នាំ២០២២ ក្នុងខេត្តកំពង់ឆ្នាំង ផ្ទះមានទឹកស្អាតហូប និង សម្រាប់ប្រើប្រាស់ ចំនួន ១០២ ២៨០ខ្នង ដែលមានអត្រាគ្រប់ដណ្ដប់ការ ផ្គត់ផ្គង់ទឹកស្មើនឹង ៨០ភាគរយ បើធៀបទៅនឹងចំនួនខ្នងផ្ទះសំរុប ១២៧ ៨៥០ខ្នង។

លោកប្រាប់ឱ្យដឹងទៀតថា នៅក្នុងខេត្តកំពង់ឆ្នាំង ចំនួនខ្នងផ្ទះមានបង្គន់អនាម័យប្រើប្រាស់មានចំនួន ១១៦ ៦៤៨ខ្នង នៃចំនួនខ្ទងផ្ទះសំរុប ១៩៥ ៤០៦ខ្នង  ខ្ទងផ្ទះប្រើបង្គន់អនាម័យរួម ១១ ២០២ខ្នង  ខ្ចងផ្ទះបានលាងសម្អាតដៃនឹងសាប៊ូស្មើនឹង ១០០% នៃខ្នងផ្ទះសរុប។

បើតាមលោកអភិបាលខេត្តកំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំងបានបញ្ឈប់បន្ទោបង់ពាសវាលពាសកាល ODF នៅឆ្នាំ២០២២ និងស្រុកចំនួន ៧ទៀតរួមមាន ស្រុកបរិបូណ៌ ជលគីរី កំពង់លែង រលាំប្អៀរ កំពង់ត្រឡាច សាមគ្គី មាន់ជ័យ និងស្រុកទឹកផុស ទទួលបញ្ឈប់បន្ទោបង់ពាសវាលពាសកាល ODF នៅចុងខែមីនា ឆ្នាំ២០២៣។

គូសបញ្ជាក់ឱ្យដឹងបន្តិចថា ខេត្តចំនួន៥ហើយដែលប្រកាសបញ្ឈប់បន្ទោបង់ពាសវាលពាសកាល ក្នុងនោះមានខេត្តកំពង់ស្ពឺ កណ្តាល ស្វាយរៀង ព្រៃវែង និងខេត្តកំពង់ឆ្នាំង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក