ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជាច្រានចោលរបាយការណ៍របស់អ្នករាយការណ៍សិទ្ធិមនុស្សអង្គការសហប្រជាជាតិទាក់ទងនឹងការបោះឆ្នោតឆ្នាំ២០២៣

ភ្នំពេញ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវ ច្រានចោលទាំងស្រុង ចំពោះការអត្ថាធិប្បាយរបស់ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សអ.ស.ប លោក Volker Türk ដែលបដិសេធស្ថានភាពពិតនៃលំហពលរដ្ឋ និងនយោបាយនៅមុនការបោះឆ្នោតជាតិនៅកម្ពុជា។

សេចក្តីថ្លែងការណ៍ព័ត៌មានរបស់ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជានៅទីក្រុងហ្សឺណែវ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ បញ្ចាក់ថា «កម្ពុជាប្តេជ្ញាចិត្តឥតងាករេចំពោះការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងការលើកកម្ពស់និងការពារសិទ្ធិមនុស្ស»។

សេចក្តីថ្លែងការណ៍ដដែលបានលើកឡើងថា ដើម្បីរៀបចំការបោះឆ្នោតមួយប្រកបដោយភាពសេរី ត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព គ.ជ.ប កំពុងប្រើប្រាស់ស្ដង់ដាតែមួយសម្រាប់គ្រប់គណបក្សទាំងអស់ ខណៈគណបក្សនយោបាយចំនួន១៨ បានចុះឈ្មោះបោះឆ្នោតនៅខែកក្កដាខាងមុខ ដែលបានឆ្លុះបញ្ចាំងយ៉ាងពិតប្រាកដអំពីចរិតលក្ខណៈប្រជាធិបតេយ្យ និងពហុបក្សរបស់កម្ពុជា ដែលធានាដោយរដ្ឋធម្មនុញ្ញនៃកម្ពុជា។

ក្នុងសេចក្ដីថ្លែងការនោះបានលើកឡើងថា ចំពោះគណបក្សភ្លើងទៀនមិនមែនជាគណបក្សតែមួយទេ ដែលបានខកខានក្នុងការចុះបញ្ជី ដោយសារកំហុសរបស់ខ្លួននោះទេ ក៏មានគណបក្សមហាសាមគ្គីជាតិខ្មែរ ដែលពុំបានបំពេញកាតព្វកិច្ចដាក់ឯកសារដូចគ្នា ប៉ុន្តែគណបក្សនេះបានប្រកាសទទួលយក ដោយសុឆន្ទៈនូវសេចក្តីសម្រេចរបស់អាជ្ញាធរពាក់ព័ន្ធ។

តំណាងកម្ពុជាគូសលើកឡើងថា ការចោទប្រកាន់ថា សេចក្តីព្រាងវិសោធនកម្មច្បាប់បោះឆ្នោត «នឹងអាចរឹតត្បិតលើសិទ្ធិ [...] ដែលធានាដោយរដ្ឋធម្មនុញ្ញ» គឺជាបុរេនិច្ឆ័យលម្អៀង និងគ្មានមូលដ្ឋាន។ ផ្ទុយទៅវិញ វិសោធនកម្មនោះគឺអនុលោមទាំងស្រុងតាមមាត្រា៣៤ (ថ្មី) នៃរដ្ឋធម្មនុញ្ញ ដែលចែងថា “បទប្បញ្ញត្តិបន្ថយសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត ត្រូវចែងក្នុងច្បាប់បោះឆ្នោត។

ស្ថានបេសកម្មបញ្ជាក់ថា៖ «សេចក្ដីព្រាងវិសោធនកម្មនេះគឺពិតណាស់ធ្វើឡើង ក្នុងចេតនាល្អ ដើម្បីឆ្លុះបញ្ចាំងអំពីទំនួលខុសត្រូវរបស់អ្នកដឹកនាំថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលត្រូវតែបំពេញកាតព្វកិច្ចជាពលរដ្ឋគំរូដោយការទៅបោះឆ្នោត មុនពួកគាត់អាចឈរឈ្មោះឱ្យគេបោះឆ្នោតបាន ដែលការអនុវត្តនេះពុំមែនពុំធ្លាប់អនុវត្តលើលោកយើងនោះទេ»

ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃកម្ពុជាគូសបញ្ជាក់ថា អវត្តមាននៃគណបក្សនយោបាយពីរ ពីដំណើរការបោះឆ្នោត ដោយសារតែការមិនគោរពច្បាប់ មិនធ្វើឱ្យប៉ះពាល់ដល់សេរីនិយម ពហុនិយម និងលទ្ធិប្រជាធិបតេយ្យរបស់កម្ពុជាឡើយ។ ល្គឹកណាគ្រប់គណបក្ស នយោបាយទាំងអស់ និងអ្នកគាំទ្ររបស់ខ្លួនអនុវត្តសិទ្ធិក្នុងដែនកំណត់នៃច្បាប់ នោះទើបបរិយាកាសអំណោយផលដល់ការបោះឆ្នោតអាចធានាបាន។

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាទទូចឱ្យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស គោរពឱ្យបានម៉ឺងម៉ាត់ និងត្រូវមានភាពចាំបាច់ត្រូវអនុវត្តអាណត្តិការងាររបស់ខ្លួនដោយផ្អែកលើការពិត ក្នុងគោលជំហរអាព្យាក្រឹត្យ សត្យានុម័ត និងមិនជ្រើសរើសតែមួយជ្រុង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក