ភ្នំពេញ៖ នៅថ្ងៃទី២០ មិថុនា ២០២៣នេះ កម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន៣នាក់, និងមានអ្នកជំងឺជាសះស្បើយ ចំនួន២នាក់, ក្នុងនោះមិនមានករណីនាំចូលថ្មី, និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២០ មិថុនា ២០២៣។
គិតត្រឹមថ្ងៃអង្គារនេះកម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១៣៨,៨៨៧នាក់, ស្លាប់សរុបដោយសារកូវីដ-១៩ សរុបចំនួន ៣,០៥៦នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១៣៥,៧៩៨នាក់, សរុបករណីនាំចូលពីក្រៅប្រទេស ២១,២៤៦ករណី និងឆ្លងសរុបក្នុងសហគមន៍ ១៧,០៥៧ករណី(ជាប្រភេទអូមីក្រុង) ៕