ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ប្រតិភូកាយរឹទ្ធិជាតិកម្ពុជាចំនួន ៤៧នាក់ នឹងចូលរួមបោះជំរំកាយរឹទ្ធិពិភពលោកលើកទី២៥ នៅសាធារណរដ្ឋកូរ៉េ

ភ្នំពេញ៖ ប្រតិភូកាយរឹទ្ធិជាតិកម្ពុជា ចំនួន ៤៧នាក់ នឹងចូលរួមបោះជំរំកាយរឹទ្ធិពិភពលោកលើកទី២៥ នៅសាធារណរដ្ឋកូរ៉េ ដោយធ្វើការផ្លាស់ប្តូរបទពិសោធន៍ អោយគ្នាទៅវិញទៅមក ដើម្បីអោយក្លាយជាយុវជនល្អ ជាសសរទ្រូង សម្រាប់ប្រទេសជាតិនៅថ្ងៃក្រោយ។

ថ្លែងក្នុងជំនួបសំណេះសំណាល និងផ្តល់អនុសាសន៍ដល់ប្រតិភូកាយរឹទ្ធិជាតិកម្ពុជា ចំនួន ៤៧នាក់ ដែលនឹងត្រូវចូលរួមបោះជំរំកាយរឹទ្ធិពិភពលោកលើកទី២៥ នៅសាធារណរដ្ឋកូរ៉េ កាលពីព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា លោកស្រី ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានឱ្យដឹងថា ការបោះជំរំពិភពលោកនេះ ហៅថាការបោះជំរំ ជែមប៊ូរី ដែលការបោះជំរំនេះគឺ ធ្វើឡើងសម្រាប់ក្មេងជំទង់ អាយុពី១៤ ទៅ១៧ឆ្នាំ។

លោកស្រីបានអះអាងក្នុងនាមជាឧត្តមទីប្រឹក្សារបស់សមាគមកាយរឹទ្ឋជាតិកម្ពុជាថា ការបោះជំរំនេះពិតជាមានសារៈសំខាន់ណាស់ ជាពិសេសបានផ្លាស់ប្តូរបទពិសោធន៍ អោយគ្នាទៅវិញទៅមក ដោយបេសកកម្មនេះគឺមានគោលបំណងអភិវឌ្ឍនិងផ្តល់ថាមពលដល់យុវជនទាំងអស់ ដើម្បីក្លាយជាសសរទ្រូង សម្រាប់ប្រទេសជាតិនៅថ្ងៃក្រោយ។

អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជារូបនេះបានបញ្ជាក់ថា សមាគមកាយឫទ្ឋិនារីកម្ពុជា គឺបានផ្តល់ទិសដៅដូចគ្នាទៅលើកុមារី និងយុវតី ដើម្បីបំពេញឱ្យគ្នាទៅវិញទៅមក។ ហើយថ្មីៗនេះ សមាគមកាយរឹទ្ធិជាតិ ក៏បានធ្វើការបោះជំរំនៅខេត្តកំពង់ធំ ដែលបានអនុញ្ញាតឱ្យ សមាគមកាយឫទ្ធិនារីកម្ពុជាបានចូលរួមផ្លាស់ប្តូរយកបទពិសោធន៍។

ជាមួយគ្នានេះដែរ រដ្ឋលេខាធិកានៃក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានកាយរឹទ្ឋិជាតិកម្ពុជាលោកស្រី គឹម សេដ្ឋានី ក៏បានបញ្ជាក់ថា ការបោះជំរំកាយរឹទ្ធិ គឺការប្រមូលផ្ដុំកុមារ-យុវជន ជាសមាជិក នៃចលនាកាយរឹទ្ធិជាតិដ៏ច្រើនកុះករ មកពីគ្រប់ទិសទី ដើម្បីធ្វើសកម្មភាពរួមគ្នា និងមាន គោលបំណងរួមចំណែកក្នុងការអភិវឌ្ឍ កុមារ និងយុវជន ឱ្យមានសក្ដានុពលភាពពេញលេញខាង ផ្លូវកាយ ផ្លូវបញ្ញា ផ្លូវសង្គម ផ្លូវចិត្ត និងផ្លូវអារម្មណ៍ ដើម្បីឱ្យក្លាយទៅជាពលរដ្ឋមានការទទួលខុសត្រូវ និងទៅជាសមាជិកក្នុងសហគមន៍ តាមមូលដ្ឋានរស់នៅសហគមន៍ជាតិ និងអន្តរជាតិ។

គួរឱ្យដឹងដែរថា បច្ចុប្បន្នកាយរឹទ្ធិជាតិកម្ពុជា មានសមាជិកសរុបចំនួន ១៧១ ១៣៥នាក់ ក្នុងនោះមានស្រី ៤៩ភាគរយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក