ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថារដ្ឋាភិបាលរបស់សម្ដេចនិងនៅចាំផ្ទះរហូតដល់រដ្ឋាភិបាលថ្មីត្រូវបានបង្កើត។ សម្ដេចថ្លែងបែបនេះ ដោយរំលឹកទៅកាន់មន្ត្រីចុះមូលដ្ឋានរបស់រាជរដ្ឋាភិបាលអាណត្តិទី៦ ឱ្យនៅបន្តការងាររបស់ខ្លួនរហូតដល់រដ្ឋាភិបាលថ្មីត្រូវបានបង្កើត។
ថ្លែងនៅក្នុងពិធីបិទកិច្ចប្រជុំបូកសរុបការងារចុះមូលដ្ឋានរដ្ឋាភិបាលអាណត្តិទី៦ រសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោបានលើកឡើងថា ទោះបីជាបោះឆ្នោតរួចក្ដីក៏ប៉ុន្តែរដ្ឋាភិបាលចាស់នឹងនៅតែគ្រប់គ្រងដដែលរហូតដល់រដ្ឋាភិបាលថ្មីត្រូវបានបង្កើត។
សម្ដេចតេជោបានបញ្ជាក់ថាសម្ដេចនឹងចុះជួបពលរដ្ឋរហូតដល់ថ្ងៃបើកយុទ្ធនាការបោះឆ្នោត និងក្រោយបោះឆ្នោតបីថ្ងៃគឺសម្ដេចនឹងចាប់ផ្ដើមចុះជួបពលករបន្តទៀតផងដែរ៕