ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ពន្ធដារប្រមូលចំណូលពន្ធក្នុងរយៈពេល ៥ខែឆ្នាំនេះបានជាង ១ ៨០០លានដុល្លារ

ភ្នំពេញ៖ រយៈពេល ៥ខែឆ្នាំនេះ អគ្គនាយកដ្ឋានពន្ធដារបានប្រមូលចំណូលពន្ធអាករគ្រប់ប្រភេទចំនួន ១ ៨២៦,៦៩លានដុល្លារ ស្មើនឹង ៥១,១៤ភាគរយនៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។

តាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងខែឧសភា ឆ្នាំ២០២៣ ចំណូលពន្ធអាករគ្រប់ប្រភេទដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានមានចំនួន ២៣៥,៨៩លានដុល្លារ ស្មើនឹង ៦,៦០ភាគរយនៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។

ផ្អែកតាមស្ថានភាពនៃចំណូលពន្ធរយៈពេល ៥ខែ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដាររំពឹងថាការប្រមូលចំណូលពន្ធសម្រាប់ឆ្នាំ២០២៣នេះ អាចនឹងសម្រេចបានគ្រប់តាមផែនការច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ចំនួន ១៤ ៦៤៥,៣៨ប៊ីលានរៀល ប្រមាណជា៣ ៥៧១,៦៩លានដុល្លារ។

ដើម្បីឱ្យសម្រេចតាមផែនការឆ្នាំ២០២៣ ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធដារគ្រប់លំដាប់ថ្នាក់ត្រូវខិតខំប្រឹងប្រែងស្រុះដៃគ្នា អនុវត្តការងារប្រកបដោយស្មារតីបុរសកម្ម និងកាន់តែសកម្មថែមទៀត ដើម្បីបន្តធានាបាននូវនិរន្តរភាពចំណូលពន្ធ និងបន្តអនុវត្តការងារកំណែទម្រង់និង ទំនើបកម្មរដ្ឋបាលសារពើពន្ធ។

ជាមួយគ្នានេះអនុវត្តផែនការសកម្មភាពក្នុងការផ្សព្វផ្សាយច្បាប់ស្តីពីសារពើពន្ធ (ថ្មី) ជូនដល់អ្នកជាប់ពន្ធ សាធារណជន ព្រមទាំង ក្រុមការងារវិស័យឯកជន និងអង្គការសមាគមនានាតាមគ្រប់រូបភាព ព្រមទាំងបន្តរៀបចំធ្វើបច្ចុប្បន្នភាពបទប្បញ្ញត្តិនានា ស្ដីពីពន្ធដារឱ្យស្របតាមច្បាប់ស្តីពីសារពើពន្ធ (ថ្មី)។

ទន្ទឹមគ្នានេះ បន្តពង្រឹងការគ្រប់គ្រងសហគ្រាសស្នើសុំផ្អាកបណ្តោះអាសន្ន ឬស្នើសុំបើកដំណើរការឡើងវិញ និង/ឬ ព្យួរទុកឬ បើកដំណើរការវិញ្ញាបនបត្រអាករលើតម្លៃបន្ថែម។

បន្ថែមពីនេះ ត្រូវបន្តចូលរួមក្នុងក្របខ័ណ្ឌការងារប្រឆាំងនឹងបទល្មើសសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ជាមួយគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (គ.ស.ហ) និងអនុគណៈ កម្មការចំពោះកិច្ចអនុវត្តផែនការសកម្មភាពការងាររបស់ក្រុមការងារត្រួតពិនិត្យរួមនៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិក អំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ (អ.អ.ផ)៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក