លោក កែ គឹមយ៉ាន ជំរុញឱ្យមានចលនាប្រឡងប្រណាំងដាំដើមឈើនៅក្នុងខេត្តបន្ទាយមានជ័យ | លោកបណ្ឌិត អ៊ាង សុផល្លែត បានជំរុញឱ្យថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន ត្រូវស្វែងយល់លើយុទ្ធសាស្រ្តស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបុព្វបរិស្ថានកម្ពុជានិងសកល | លោក ហែម វណ្ណឌី បន្តចុះទស្សនកិច្ចរោងចក្រ | នាយករដ្ឋមន្ត្រីកម្ពុជាពិភាក្សាការងារជាមួយសមាគមសិល្បករខ្មែរ |

លោក ខៀវ កាញារីទ្ធ ចុះពិនិត្យសាលាឃុំដែលទើបសាងសង់ថ្មី

កំពង់ចាម: នាព្រឹកថ្ងៃអង្គារ ទី០៣ ខែសីហា ឆ្នាំ២០២១ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកកោះសូទិន លោក ខៀវ កាញារីទ្ធ  បានអញ្ជើញពិនិត្យសាលាឃុំដែលទើបសាងសង់ថ្មី និងប្រគល់ម៉ាស អាកុល ដើម្បីការពារជំងឺ​កូវីដ-១៩ ព្រមទាំងថវិកា ដល់សាលាឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអញ្ជើញអុជធូបសុំសេចក្តីសុខនៅអាស្រមអ្នកតាលើកោះសូទិន ក្នុងឃុំកោះសូទិន ស្រុកកោះសូទិន។ ជាមួយគ្នានោះលោករដ្ឋមន្ត្រីក៏បានអញ្ជើញនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ ជូនដល់ប្រជាពលរដ្ឋក្រីក្រ ក្នុងឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាមផង។

ប្រភព៖ AKP



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក