ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជា-ជប៉ុននឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងគម្រោងតភ្ជាប់ផ្លូវថ្នល់និងផ្គត់ផ្គង់ទឹកមានតម្លៃប្រមាណ ១៥លានដុល្លារ

ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃកម្ពុជា លោក ប្រាក់ សុខុន និងឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក UENO Atsushi នឹងអញ្ជើញចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងឥណទាន សម្រាប់គម្រោងតភ្ជាប់ផ្លូវថ្នល់ និងផ្គត់ផ្គង់ទឹក។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបទេសចេញនៅថ្ងៃទី១៨ ខែមិថុនា។

ពិធីចុះហត្ថលេខានេះនឹងប្រព្រឹត្តិឡើងនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ លើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធចំនួន២ នោះគឺ ឥណទានសម្បទានប្រាក់យ៉េន ដែលមានទឹកប្រាក់ចំនួន ២៣.៦៩២លានយ៉េន (ប្រមាណ ១៧២,៩៣លានដុល្លារអាមេរិក) សម្រាប់ការអនុវត្ត “គម្រោងកែលម្អ ការតភ្ជាប់ផ្លូវជនបទ” និងឥណទានសម្បទានប្រាក់យ៉េន ដែលមានទឹកប្រាក់ចំនួន ២.០៨១លានយ៉ន (ប្រមាណ ១៥,១៨លានដុល្លារអាមេរិក) សម្រាប់ការអនុវត្ត "គម្រោងពង្រីកសមត្ថភាព ផ្គត់ផ្គង់ទឹកស្អាតខេត្តសៀមរាប ដំណាក់កាលទី៣»។

ក្រសួងការបទេសបានឱ្យដឹងថា ការផ្តល់ជំនួយខាងលើ បញ្ជាក់ពីការប្ដេជ្ញាចិត្តឥតងាកររបស់ជប៉ុនក្នុងការគាំទ្រដល់កិច្ច ខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

សេចក្តីប្រកាសព៍ត៌មានដដែលបានបញ្ជាក់ថា ការគាំទ្រនេះ ក៏នឹងរួមចំណែកផងដែរដល់ការពង្រឹងទំនាក់ទំនងយូរអង្វែង និងកិច្ចសហប្រតិបត្តិការ ដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ដែល នាពេលថ្មីនេះៗបានតម្លើងទំនាក់ទំនងទ្វេភាគី ទៅជាកម្រិត “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ខណៈពេលដែលប្រទេសទាំងពីរកំពុងប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៧០ឆ្នាំ នៃទំនាក់ទំនងការទូត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក