ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ

ភ្នំពេញ៖ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន។

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ចម ប្រសិទ្ធ បានលើកឡើងថា រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ចាប់ផ្តើមសាងសង់ឡើងនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ ចំណាយថវិកាចំនួន ២៤៧លានដុល្លារអាមេរិក ក្រោមកិច្ចព្រមព្រៀងឥណទានសម្បទានរវាងរាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (Agence Française de Développement) និងធនាគារវិនិយោគអឺរ៉ុប (Eroupean Investment Bank)។

បើតាមទេសរដ្ឋមន្ត្រី រោងចក្រផលិតទឹកស្អាតបាក់ខែងនេះ នឹងផ្គត់ផ្គង់ទឹកស្អាតជូនពលរដ្ឋនៅជាយក្រុងភ្នំពេញប្រមាណ ៤ម៉ឺនគ្រួសារដែលកំពុងតែខ្វះខាតទឹកសម្រាប់ប្រើប្រាស់ក្នុងរដូវប្រាំង។ ទេសរដ្ឋមន្ត្រីបានថ្លែងដូច្នេះថា៖ «នេះសមត្ថភាពដ៏ធំមហិមាលើកដំបូង និងនៅក្នុងប្រវត្តិសាស្ត្រនៃការកសាងរោងចក្រផលិតទឹកស្អាតនៅកម្ពុជាយើង»។

ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានបញ្ជាក់ថា រោងចក្រផលិតទឹកស្អាតបាក់ខែងនេះ អាចផលិតទឹកស្អាតសរុប ៣៩ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ដោយបែងចែកជា ២ជំហាន ដោយជំហានទី១ សាងសង់រួចរាល់ដែលអាចសមត្ថភាពផលិតទឹកស្អាត ១៩ម៉ឺន៥ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ និងជំហានទី២ នឹងរួចរាល់នៅខែមករា ឆ្នាំ២០២៤ ដែលអាចផលិត ១៩ម៉ឺន៥ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃបន្ថែមទៀត ដែលកសាងឡើងដោយ ក្រុមហ៊ុនម៉ៅការសាងសង់បារាំង VINCI Construction Grands Projets និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសគម្រោង ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសបារាំង SAFEGE Consulting Engineers។

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានគូសបញ្ជាក់ទៀតថាការដ្ឋានសាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹកថ្មីនេះ មានដាក់បំពង់មេនាំទឹកខ្នាតធំដែលមានអង្កត់ផ្ចិតទំហំ ២ម៉ែត្រ និងមានប្រវែង៨៧គីឡូម៉ែត្រ ដែលអាចដំណើរការលើសពី៥០ឆ្នាំ ដែលអាចនាំទឹកពីទន្លេសាប ហើយគ្រោងនឹងដាក់ឱ្យដំណើរការនៅរយៈពេលខ្ចីខាងមុខនេះ។

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មបានស្នើសុំការអនុញ្ញាតប្រសិទ្ធនាមបំពង់មេនាំទឹកខ្នាតធំមួយនេះ ថាមហាបំពង់មេនាំទឹកសម្តេច ប៊ុន រ៉ានី ហ៊ុនសែន។

គូសបញ្ជាក់ថា រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងនេះ នឹងជួយបង្កើនសមត្ថភាពផលិតទឹកបាន៧០ភាគរយ នៅទូទាំងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ពោលគឺបន្ថែមលើសមត្ថភាពផលិតទឹកស្អាត បច្ចុប្បន្នពី ៦០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃឲ្យឡើងរហូតដល់ ១លានម៉ែត្រគូបក្នុងមួយថ្ងៃ នៅឆ្នាំ២០២៥ និងនៅឆ្នាំ២០៣០ អាចមានរហូតទៅដល់ ១លាន៨សែនម៉ែត្រគូបក្នុងមួយថ្ងៃ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក