ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

នាយករដ្ឋមន្ត្រីរំពឹងថាកម្ពុជានឹងអាចរកឃើញប្រភពប្រេងកាតបន្ថែម

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងដោយរំពឹងថា កម្ពុជាអាចនឹងស្វែងរកប្រភពប្រេងរួមទាំងអាចចម្រាញ់ប្រេងលក់លើឆាកអន្តរជាតិបានផងដែរ។

ថ្លែងនៅក្នុងពិធីសម្ពោធរោងចក្រផលិតទឹកស្អាតបាក់ខែង នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្រុមហ៊ុនចំរាញ់ប្រេងមួយដែលទទួលសិទ្ធិក្នុងការចម្រាញ់ប្រេងនៅដែនសមុទ្រកម្ពុជាបានក្ស័យធនហើយ ខណៈដែលប្រេងនៅកម្ពុជាមិនទាន់ត្រូវបានចែកចាយទៅកាន់ពិភពលោកនៅឡើយ។

សម្ដេចបានបន្ថែមថា កម្ពុជាអាចមានសក្ដានុពលប្រេងច្រើន រួមទាំងនៅតាមតំបន់បឹងទន្លេសាបនៅក្នុងដីនិងនៅក្នុងសមុទ្រកម្ពុជាផងដែរ។

សម្ដេចថា៖ «សង្ឃឹមថាកម្ពុជាអាចនឹងរកឃើញប្រេងប្រេងនៅក្នុងបឹងទន្លេសាប នៅលើគោក និងនៅក្នុងទឹកសមុទ្រក៏មាន»



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក