ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រី៖ ប្រវត្តិនៃការដោះស្រាយទឹកនៅក្នុងទីក្រុងភ្នំពេញនេះគឺមិនមែនជារឿងសាមញ្ញទេ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកពីការលំបាកនៃប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៥ ដែលពេលនោះនៅមានកង្វះខាតទឹកប្រើប្រាស់ ខណៈសម្ដេចខ្លួនឯងផ្ទាល់ក៏ឆ្លងកាត់បទពិសោធន៍នេះផងដែរ។

ថ្លែងនៅក្នុងពិធីសម្ពោធរោងចក្រផលិតទឹកស្អាតបាក់ខែង នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្ដេចខ្លួនឯងបានឆ្លងកាត់នូវបទពិសោធន៍ នៃការកង្វះខាតទឹកក្នុងរាជធានីភ្នំពេញ ដោយសម្ដេចខ្លួនឯងត្រូវងើបទៅដងទឹកចេញពីទន្លេដើម្បីយកមកប្រើប្រាស់។

សម្ដេចថា សូម្បីតែសម្ដេចខ្លួនឯងផ្ទាល់ដែលមាននាទីជារដ្ឋមន្ត្រីការបរទេសនិងជានាយករដ្ឋមន្ត្រីផងក៏ត្រូវប្រើប្រាស់ទឹកពាងដើម្បីងូតផងដែរនៅពេលនោះ។

សម្ដេចថា៖ «ប្រវត្តិនៃការដោះស្រាយទឹកនៅក្នុងទីក្រុងភ្នំពេញនេះគឺមិនមែនជារឿងសាមញ្ញទេ»

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក