ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លោក ហ៊ុន ម៉ាណែត សកម្មជនបក្សប្រជាជនត្រូវមានភារកិច្ចចំនួន៣

ភ្នំពេញ៖ សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល លោក ហ៊ុន ម៉ាណែត បានលើកឡើងនូវភារកិច្ចចំនួន៣ ដែលសកម្មជន និងយុវជនគណបក្សត្រូវធ្វើរួមមានទី១ ថែរក្សាឱ្យបាននូវរាល់សមិទ្ធផលវិជ្ជមានដែលយុវជនជំនាន់រៀមច្បងបានកសាងឡើង និងបន្សល់ទុកឱ្យ ទី២ ពង្រីកសមិទ្ធផលវិជ្ជមានបន្ថែមទៀតឱ្យកាន់តែល្អប្រសើរ និងទី៣ រួមគ្នាកសាងមូលដ្ឋានឱ្យបានរឹងមាំ ដើម្បីផ្ទេរទៅឱ្យយុវជនជំនាន់ក្រោយៗទៀត។

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសាស្រ្តាចារ្យ នៃគ្រឹះស្ថានឧត្តមសិក្សាសាធារណៈក្នុងរាជធានីភ្នំពេញ នៅស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា វិមាន ៧ មករា កាលពីថ្ងៃសៅរ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២៣ លោក ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងនាមជាសមាជិកបក្ស យើងត្រូវរួមគ្នាក្នុងនាមជាកម្លាំងប្រតិបត្តិករ ដើម្បីរួមចំណែកគាំទ្រ និងអនុវត្តបុព្វហេតុដ៏ត្រឹមត្រូវរបស់បក្ស សំដៅធ្វើយ៉ាងណារក្សាប្រៀបឈ្នះរបស់គណបក្ស ដែលនឹងបន្តរែកពន់អម្រែកភារកិច្ចបម្រើជាតិ និងប្រជាជន តទៅមុខទៀត ខណៈដែលគណបក្សយើងបានកសាងសមិទ្ធផលធំៗជាច្រើនជូនជាតិ ទាំងក្នុងអតីតកាល និងបច្ចុប្បន្ន ហើយក៏មានចក្ខុវិស័យវែងឆ្ងាយសម្រាប់អនាគត។

លោកបន្ថែមថា គណបក្សប្រជាជនកម្ពុជា មិនមែនជាគណបក្សល្អឥតខ្ចោះនោះទេ ហើយគណបក្សបានធ្វើការកែទម្រង់ជាប់ជាប្រចាំ ជាពិសេសការខិតខំកែលម្អចំណុចខ្វះខាតតាមរយៈការដាក់ចេញនូវអភិក្រមទាំង ៥៖ “ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់” ដែលជាសក្ខីភាពនៃការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់គណបក្សក្នុងការបម្រើជាតិ និងប្រជាជនឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយការទទួលខុសត្រូវ។

លោកបានអរគុណចំពោះថ្នាក់ដឹកនាំ, សាស្ត្រាចារ្យ និងមន្រ្តីគ្រប់ជាន់ថ្នាក់នៃគ្រឹះស្ថានឧត្តមសិក្សាសាធារណៈក្នុងរាជធានីភ្នំពេញទាំងអស់ ដែលបានព្យាយាមអស់ពីកម្លាំងកាយចិត្តក្នុងការធ្វើឱ្យប្រសើរឡើងនូវគុណភាពអប់រំកម្រិតឧត្តមសិក្សា ក្នុងរយៈកាលកន្លងមក និងសូមវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការគណបក្សនៅតាមក្រសួង-ស្ថាប័ន និងគណៈកម្មាធិការគណបក្សមូលដ្ឋានទាំងអស់ ដែលបានអនុវត្តភារកិច្ចការងារយ៉ាងខ្ជាប់ខ្ជួន ជាពិសេសក្នុងការពង្រឹង និងពង្រីករចនាសម្ព័ន្ធ ក៏ដូចជាការជំរុញការកសាងសមាជិកបក្សនៅក្នុងជួរសាស្ត្រាចារ្យ បុគ្គលិកអប់រំ គរុសិស្ស និងនិស្សិត ព្រមទាំងការចលនាសកម្មជនយុវជនគណបក្ស ដើម្បីចូលរួមក្នុងយុទ្ធនាការ និងព្រឹត្តិការណ៍សំខាន់ៗរបស់គណបក្ស៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក